ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិស័យពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនសម្រចបានការចាប់ផ្តើមដោយនឹងនរ
2023-03-08 12:43:18cri
Share with:

      ថ្ងៃទី ៧ ខែមីនា អគ្គនាយកដ្ឋានគយចិនបានប្រកាសទិន្នន័យបង្ហាញថា ២ ខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទំនិញនាំចេញនាំចូលរបស់ចិនសរុបចំនួន ៦.១៨ ទ្រីលានយាន់ប្រាក់ចិន ធ្លាក់ចុះ ០.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ ក្នុងនោះ ទំហំនាំចេញមានចំនួន ៣.៥ ទ្រីលានយាន់ កើនឡើង០.៩% ដែលជាកំណត់ត្រាថ្មីធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនៗ។

      លោក Lv Daliang ប្រធានផ្នែកស្ថិតនិងវិភាគនៃអគ្គនាយកដ្ឋានគយចិនបានថ្លែងថា តាំងពីចូលឆ្នាំ ២០២៣ មក ពាណិជ្ជកម្មជាមួយបទេសរបស់ប្រទេសចិនបានសម្រេចការចាប់ផ្តើមដោយនឹងនរជាទូទៅ ការនាំចេញសម្រេចបាននូវកំណើនវិជ្ជមាន ដែលបន្តដើរតួនាទីជាសសរសម្ភនៃសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ចាប់ពីចូលឆ្នាំ២០២៣មក ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានលេចចេញលក្ខណៈពិសេសចំនួន ៤ ៖ ទី១គឺការនាំចេញនាំចូលទូទៅមានអនុបាតកាន់តែច្រើនក្នុងការធ្វើពាណិជ្ជកម្មជាមួយបរទេស ទី២គឺការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអាស៊ានមានភាពកាន់តែស្អិតល្មួត ទី៣គឺសហគ្រាសឯកជនបន្តធ្វើជាកម្លាំងសំខាន់ក្នុងការធ្វើពាណិជ្ជកម្មជាមួយបរទេស ទី៤គឺសក្តានុពលអភិវឌ្ឍន៍ខាងពាណិជ្ជកម្មជាមួយបរទេសនៃតំបន់ភាគកណ្តាលនិងភាគខាងលិចត្រូវបានលេចចេញជាបន្តបន្ទាប់៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស