ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang ប្រើរដ្ឋធម្មនុញ្ញចិនជាភស្តុតាងសម្រាប់ការឆ្លើយតបនឹងបញ្ហាតៃវ៉ាន់៖ គ្មានបរទេសណាមួយមានសិទ្ធិជ្រៀតជ្រែកកិច្ចការរបស់ប្រជាជនចិននោះឡើយ
2023-03-08 15:11:24cri
Share with:

 ថ្ងៃទី ៧ ខែមីនា មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតីកាលទី ១៤បានបើកធ្វើសន្និសីទសារព័ត៌មាន ។ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបាប្រើរដ្ឋធម្មនុញ្ញជាភស្តុតាងដើម្បីឆ្លើយតបទៅនឹងបញ្ហាតៃវ៉ាន់ លោកបានថ្លែងថា ជាកិច្ចដំបូង ខ្ញុំសូមដកស្រង់ប្រយោគដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន៖ តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់សាធារណរដ្ឋប្រជាមានិតចិន ។ ការបំពេញបុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមមាតុភូមិគឺជាភារកិច្ចដ៏ពិសិដ្ឋរបស់ប្រជាជនចិនទាំងអស់រួមទាំងជនរួមជាតិតៃវ៉ាន់ផងដែរ ។ ការដោះស្រាយបញ្ហាតៃវ៉ាន់គឺជារឿងផ្ទៃក្នុងរបស់ប្រជាជនចិន ប្រទេសណាមួយដ៏គ្មានសិទ្ធិជ្រៀតជ្រែកឡើយ ។ ថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងថាបញ្ហាតៃវ៉ាន់មិនមែនជាកិច្ចការផ្ទៃក្នុងរបស់ចិនទេ ។ យើងប្រឆាំងយ៉ាងដាច់ខាតនិងរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ ។

លោក Qin Gang បានថ្លែងបន្តថា បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន និងជាខ្សែបន្ទាត់ក្រហមទី ១ ដែលមិនអាចបំពានបានក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក  ។ ប្រសិនបើភាគីអាមេរិកពិតជាចង់បានភាពស្ងប់ស្ងាត់នៅច្រកសមុទ្រតៃវ៉ាន់នោះ អាមេរិកគួរតែបញ្ឈប់ការ "ប្រើបញ្ហាតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន" ត្រូវត្រឡប់ទៅអនុវត្តគោលការណ៍ចិនតែមួយ គោរពតាមការសន្យាខាងនយោបាយរបស់ខ្លួនចំពោះភាគីចិន ព្រទាំងប្រឆាំងទប់ស្កាត់សកម្មភាពដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស