ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការណាតូ៖ កាដែលស៊ុយអែតចូលជាសមាជិកណាតូវាគ្រាន់តែជាបញ្ហាពេលវេលាយូរឬឆាប់ប៉ុណ្ណោះ
2023-03-08 16:04:42cri
Share with:

     ថ្ងៃទី ៧ ខែមីនា លោក Stoltenberg អគ្គលេខាធិការអង្គការណាតូបានថ្លែងនៅក្រុងស្តុកខុលរដ្ឋធានីស៊ុយអែតថា កាដែលស៊ុយអែតចូលជាសមាជិកណាតូវាមិនមែនជាបញ្ហាបានឬអត់ទេ តែគ្រាន់តែជាបញ្ហាពេលវេលាយូរឬឆាប់តងែប៉ុណ្ណោះ បច្ចុប្បន្នបានឈានចូលដំណាក់កាលនៃការអនុម័តលើការស្នើសុំហើយ។

      នាថ្ងៃដដែល លោក Stoltenberg បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនៅស៊ុយអែត បន្ទាប់ពីនោះបានរួមជាមួយលោក Kristersson នាយករដ្ឋមន្ត្រីស៊ុយអែតធ្វើសន្និសីទកាសែត។ លោក Stoltenberg ថ្លែងថា ឥឡូវនេះត្រូវបង្ហើយរវៀបវារៈនៃការអនុញ្ញាតឱ្យស៊ុយអែតនិងហ្វាំងឡង់ចូលជាសមាជិកនៃអង្គការណាតូឱ្យបានឆាប់ៗ។

      លោក Stoltenbergនិងលោក Kristerssonបានថ្លែងថា ការចរចារវាងតួកគី ស៊ុយអែតនិងហ្វាំអឡង់ស្តីពីបញ្ហាស៊ុយអែតនិងហ្វាំងឡង់ស្តីស្នើសុំចូលជាសមាជិកណាតូនឹងចាប់ដំណើរការឡើងវិញនៅថ្ងៃទី ៩ ខែមីនាខាងមុខនេះ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស