ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនអំពាវនាវឱ្យបំពេញកម្លាំងចលករថ្មីសម្រាប់សមភាពយេនឌ័រសកលនិងបុព្វហេតុអភិវឌ្ឍន៍របស់ស្ត្រី
2023-03-08 16:06:18cri
Share with:

     ថ្ងៃទី ៧ខែមីនា អង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំជជេកពិភាក្សាទូទៅអំពីស្ត្រី សន្តិសុខនិងសន្តិភាព។ ពេលឡើងថ្លែងសុន្ទរកថា លោកស្រី Lin Yi អនុប្រធានគណៈកម្មការការងារស្ត្រីនិងកុមារនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើនថវិកាដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់សមភាពយេនឌ័រសកលនិងបុព្វហេតុអភិវឌ្ឍន៍របស់ស្ត្រី។

      លោកស្រី Lin Yi បានលើកឡើងថា ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការបណ្តាក់ទុន ពន្លឿនការអនុវត្តជាក់ស្តែងនូវពាក្យសន្យាស្តីពីរបៀបវារៈស្ត្រី សន្តិភាពនិងសន្តិសុខខណៈពេលដែលអនុវត្តជាក់ស្តែងនូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់សមភាពយេនឌ័រសកលនិងបុព្វហេតុអភិវឌ្ឍន៍របស់ស្ត្រី។

      លោកស្រី Lin Yi បានបន្តទៀតថា ប្រទេសចិនជាអ្នកផ្តួចផ្តើមនៃសមភាពយេនឌ័រ ហើយក៏ជាអ្នកប្រតិបត្តិនៃការផ្តល់សិទ្ធិអំណាចដល់ស្ត្រីផងដែរ។ ប្រទេសចិនបានលើកតម្កើងការធានាសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រីជាឆន្ទៈជាតិ ដែលបានបង្កើតប្រព័ន្ធច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រីក្នុងនោះបូករួមទាំងច្បាប់និងបទប្បញ្ញត្តិជាង ១០០៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស