ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅ«កំណត់ត្រាអំពីព្រឹតិ្តការណ៍សំខាន់ៗតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩មក»ជាភាសាអង់គ្លេសបានបោះពុម្ពផ្សាយជាផ្លូវការ
2023-03-08 12:28:41cri
Share with:

សៀវភៅ«កំណត់ត្រាអំពីព្រឹតិ្តការណ៍សំខាន់ៗតាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩មក»ជាភាសាអង់គ្លេសបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបកប្រែនិងបោះពុម្ពមជ្ឈិមចិននាពេលថ្មីៗនេះ។

 

សៀវភៅនេះបានចងក្រងដោយបណ្ឌិត្យសភាស្រាវជ្រាវប្រវត្តិសាស្ត្រនិងឯកសារបក្សកុម្មុយនីស្តចិននៃគណៈកម្មាធិការមជ្ឈិមចិនដែលបានកត់ត្រាយ៉ាងក្បោះក្បាយអំពីខ្លឹមសារដូចជាការអនុវត្តដ៏អស្ចរ្យនិងទស្សនៈថ្មីគំនិតថ្មីនិងយុទ្ធសាស្ត្រថ្មីស្តីពីអភិបាលកិច្ចរបស់គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោកXiJinpingជាប្រមុខស្នូលក្នុងការជំរុញកំណែទម្រង់ការអភិវឌ្ឍនិងស្ថិរភាពគោលនយោបាយផ្ទៃក្នុងការទូតនិងការការពារជាតិព្រមទាំងគ្រប់គ្រងបក្សជាតិនិងកងទ័ពជាដើម។

 

ការបោះពុម្ពផ្សាយជាភាសាអង់គ្លេសនេះនឹងមានអត្ថន័យដ៏សំខាន់សម្រាប់អ្នកអានជាតិនិងអន្តរជាតិក្នុងការយល់ដឹងយ៉ាងច្បាស់អំពីរយៈពេល៥ឆ្នាំដ៏អស្ចារ្យតាំងពីសមាជបក្សកុម្មុយសីស្តចិនលើកទី១៩មកព្រមទាំងការដែលគណៈកម្មាធិការមជ្ឈិមបក្សដែលមានលោកXi Jinpingជាប្រមុខស្នូលបានគ្រោងផែនការអំពីស្ថាការណ៍ឲ្យទៅជាយុទ្ធសាស្ត្រដើម្បីស្តារភាពរុងរឿងដ៏អស្ចរ្យរបស់ប្រជាជាតិចិនឡើងវិញនិងបម្រែបម្រួលនិម្មាបនកម្មដែលពិភពលោកមិនដែលជួបប្រទះក្នុងរយៈពេល០០ឆ្នាំមករួមសាមគ្គីនិងដឹកនាំបក្សកងទ័ពនិងប្រជាជនចិនដើម្បីឆ្លើយតបដោយមានប្រសិទ្ធភាពចំពោះសភាពការណ៍អន្តរជាតិដ៏ស្មុគស្មាញនិងតឹងតែងនិងការប្រឈមនិងហានិភ័យដ៏ធំដើម្បីជំរុញឲ្យសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីឲ្យឆ្ពោះទៅមុខក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស