ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលជាមួយគណៈប្រតិភូតំបន់ហុងកុងនិងម៉ាកាវ
2023-03-08 11:11:41cri
Share with:

ព្រឹកថ្ងៃទី៧ខែមីនា លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលជាមួយគណៈប្រតិភូតំបន់ហុងកុងនិងម៉ាកាវនៃមហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ដោយឡែកពីគ្នា ។ បន្ទាប់ពីស្តាប់យ៉ាងយកចិត្តទុកដាក់នូវមតិយោបល់របស់តំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនមកពីតំបន់ហុងកុងនិងម៉ាកាវ លោក Zhao Leji បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ តំបន់ហុងកុងនិងម៉ាកាវបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើររយៈពេលយូរ ។ លោក Zhao Leji បានគូសបញ្ជាក់ថា ការជំរុញការអនុវត្តជាក់ស្តែងដោយជោគជ័យនូវ ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរនៅតំបន់ហុងកុងនិងម៉ាកាវ ជាចំណែកដ៏សំខាន់ក្នុងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។ តំបន់ហុងកុងនិងម៉ាកាវគួរតែចូលរួមយ៉ាងសកម្មជាមួយស្ថានការណ៍ទូទៅនៃការអភិវឌ្ឍរបស់ប្រទេសជាតិ អនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរដោយម៉ឺងម៉ាត់មិនងាករេ ក៏ដូចជាខិតខំប្រឹងប្រែងត្រួសត្រាយស្ថានការណ៍អភិវឌ្ឍន៍និងវិបុលភាពថ្មីនៃតំបន់ហុងកុងនិងម៉ាកាវ ។ មជ្ឈិមបក្សកុម្មុយនីស្តចិនគាំទ្រតំបន់ហុងកុងរក្សាឋានៈនិងឧត្តមភាពពិសេសជាយូរអង្វែង ពង្រឹងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ការដឹកជញ្ជូនតាមផ្លូវទឹកនិងពាណិជ្ជកម្មអន្តរជាតិ ហើយគាំពារបរិយាកាសអាជីវកម្មនិងពាណិជ្ជកម្មដែលបើកទូលាយសេរីនិងមានសណ្តាប់ធ្នាប់ ។ ក្រៅពីនេះ ក៏គាំទ្រតំបន់ម៉ាកាវឱ្យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយសមរម្យនិងពហុវិស័យ ជំរុញការកសាងតំបន់សហប្រតិបត្តិការរវាងខេត្ត Guangdong និងតំបន់ម៉ាកាវនៅតំបន់ Hengqin ដោយពេញទំហឹង ដើម្បីសម្រេចបាននូវការអភិវឌ្ឍតំបន់ម៉ាកាវឱ្យកាន់តែល្អប្រសើរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស