ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping សម្តែងការអបអរសារទរថ្ងៃបុណ្យនិងការជូនពរដ៏ល្អបវរជូនស្ត្រីនៃជនជាតិនានានិងមជ្ឈដ្ឋាននានាទូទាំងប្រទេសចិន
2023-03-07 10:56:34cri
Share with:

   រសៀលថ្ងៃទី  ខែមីនា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញសួរសុខទុក្ខសមាជិកមជ្ឈដ្ឋានកសិកម្ម សុខុមាលភាពសង្គមនិងរបបសន្តិសុខសង្គមដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី  នៃសភាប្រឹក្សានយោបាយទូទាំងប្រទេសចិននីតិកាលទី ១៣ ព្រមទាំងបានចូលរួមសន្និសីទជាក្រុមដើម្បីស្តាប់មតិយោបល់និងសំណើពាក់ព័ន្ធ 

    ក្នុងឱកាសទិវានារីអន្តរជាតិ  មីនាជិតមកដល់ លោកXi Jinpingបានតាងនាមមជ្ឈិមបក្ស សម្តែងការអបអរសារទរថ្ងៃបុណ្យនិងការជូនពរដ៏ល្អបវរជូនដល់តំណាងជាស្ត្រី សមាជិកា បុគ្គលិកជាស្ត្រីដែលចូលរួមមហាសន្និបាតនៃសភាទាំងពីរ និងជូនពរចំពោះស្ត្រីនៃជនជាតិនានានិងមជ្ឈដ្ឋាននានាទូទាំងប្រទេសចិន ជនរួមជាតិជាស្ត្រីនៅហុងកុង ម៉ាកាវ តៃវ៉ាន់និងអាណិកជនចិននៅឯនាយសមុទ្រ 

អ្នកបកប្រែ:邓倩
ប្លុកពិសេស