ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang ​​ឆ្លើយតប​សំណូរ​របស់​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរ​ជាតិ​
2023-03-07 17:28:40cri
Share with:

     ថ្ងៃទី ៧ ខែមីនា មហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើសន្និសិទសារព័ត៌មាន លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានឆ្លើយតបសំណូររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ។

     ពេលថ្លែងអំពីទំនាក់ទំនងចិននិងអាមេរិក លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានលើកឡើងថា នាពេលថ្មីៗទៅនេះ ទំនាក់ទំនងចិននិងអាមេរិកកើតមានហតុការណ៍បាញ់ទម្លាក់បាឡុងចិន ។ រឿងនេះជារឿងកើតឡើងដោយចៃដន្យទាំងស្រុង ហើយភាគីអាមេរិកក៏ទទួលសម្គាល់ថា រឿងនេះមិនបង្កការគំរាមគំហែងពិតប្រាកដទេ ។ ប៉ុន្តែអាមេរិកបានរំលោភលើស្មារតីនៃច្បាប់អន្តរជាតិនិងទម្លាប់អន្តរជាតិ ហើយបានបង្កជាវិបត្តិការទូតមួយលើក ។ លោក Qin Gang បានថ្លែងថា យើងអាចមើលឃើញពីហេតុការណ៍នេះថា អាមេរិកមានការយល់ដឹងខុសចំពោះប្រទេសចិន ហើយចាត់ទុកប្រទេសចិនជាគូប្រជែងដ៏សំខាន់និងជាបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយដ៏ធំបំផុត ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស