ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអភិវឌ្ឍរបស់ប្រទេសចិនជាឱកាសនៃពិភពលោក
2023-03-07 09:22:23cri
Share with:

            ឆ្នាំ២០២៣ជាឆ្នាំដែលចិនចាប់ផ្តើមអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ខណៈការបើកធ្វើមហាសន្និបាតទាំងពីរនៃសភាទូទាំងប្រទេសចិននៅឆ្នាំនេះនឹងបន្តពង្រឹងកម្លាំងកសាងប្រទេសឱ្យកាន់តែខ្លាំងឡើង។ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលនិងសន្តិសុខសកល ដែលបានបញ្ចូលជំនឿចិត្តដល់ការអភិវឌ្ឍសកលដោយឥតឈប់ឈរ។

     ការអភិវឌ្ឍរបស់ប្រទេសចិនជាឱកាសនៃពិភពលោក។ អង្គការIMFបានចេញផ្សាយថាកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ប្រមាណជានឹងលើសពី៥,២%។ ក្រុមហ៊ុន J.P.Morgan Chase & Coក្រុមហ៊ុន UBS AG និងក្រុមហ៊ុន Deutsche Bank ជាដើម សុទ្ធតែបានតំឡើងការប៉ានប្រមាណចំពោះសេដ្ឋកិច្ចចិនដោយលើកឡើងថា «ទីផ្សារចិនជាជំនឿចិត្តដ៏ខ្លាំងបំផុតរបស់យើង»«ប្រទេសចិនជាគន្លឹះនៃការស្តាឡើងវិញនៃពិភពលោក»...

 



អ្នកបកប្រែ:邓倩
ប្លុកពិសេស