ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានអញ្ជើញចូលរួមការពិនិត្យពិភាក្សាអំពីរបាយការណ៍ការងាររដ្ឋាភិបាលនៃប្រតិភូខេត្តJiangsu ដោយបានគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់នូវភារកិច្ចចម្បងពោលគឺការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
2023-03-07 11:20:19cri
Share with:

        ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សាអំពីរបាយការណ៍ការងាររដ្ឋាភិបាលនៃប្រតិភូខេត្តJiangsu នៃមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ កាលពីល្ងាចថ្ងៃទី៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា   ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

       លោក Xi Jinping បានបញ្ជាក់ថា ការពន្លឿននូវការសម្រេចការអភិវឌ្ឍបច្ចេកវិទ្យាកម្រិតខ្ពស់ដោយឯករាជ្យម្ចាស់ការ ជាមាគ៌ាដ៏ចាំបាច់នៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីជាមូលដ្ឋានយុទ្ធសាស្ត្រនៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ការពង្រឹងវិស័យកសិកម្មជាមូលដ្ឋាននៃការកសាងប្រទេសសង្គមនិយមទំនើប ហើយការជំរុញការធ្វើទំនើបកម្មខាងកសិកម្មជាតម្រូវការដ៏ចាំបាច់នៃការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ សុភមង្គលនិងសុខសុវត្ថិភាពរបស់ប្រជាជនជាគោលបំណងធំបំផុតនៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ក្នុងពេលជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់ត្រូវប្រកាន់ខ្ជាប់និងបង្កើនការដឹកនាំដោយគ្រប់ជ្រុងជ្រោយពីបក្សនិងត្រូវគ្រប់គ្រងបក្សដោយតឹងរ៉ឹងមិនងាករេ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស