ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang​រដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារ ព័ត៌មានជាតិនិងអន្តរជាតិក្នុងសន្និសីទកាសែតនៃមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤
2023-03-07 11:58:18cri
Share with:

ព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០២៣មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូ

ទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើសន្និសីទកាសែត។លោកQin Gangរដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិពាក់ព័ន្ធបញ្ហា«គោលនយោបាយការទូតនិងទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិន»។

 

លោកQin Gangបានថ្លែងថាប្រទេសចិនដែលជាប្រទេសមានប្រជាជនចំនួនជាង១

ពាន់៤រយលាននាក់បានឈានចូលការធ្វើទំនើបកម្មទាំងស្រុងវាប្រកបដោយ

អត្ថន័យដ៏សំខាន់ចំពោះពិភពលោក។ការធ្វើទំនើបកម្មតាមបែបផែនចិនបាននាំមក

នូវការបំផុសគំនិតដ៏សំខាន់ចំពោះគ្រប់ប្រទេសលើពិភពលោកពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ពោលគឺទី១ត្រូវមានភាពករាជ្យនិងម្ចាស់ការទី២គឺការតម្កល់

ប្រជាជនជាអាទិភាពទី៣គឺការអភិវឌ្ឍដោយសនភាពទី៤គឺបើកចំហ

និងប្រកបដោយបរិយាប័ន្ននិងទី៥គឺសាមគ្គីនិងតស៊ូ។

 

លោកQin Gangបានបន្តទៀតថាដំណើរនៃការធ្វើទំនើបកម្មតាមបែបផែនចិន

ជាដំណើររីកលូតលាសនៃកម្លាំងសន្តិភាពយុត្តិធម៌និងវឌ្ឍភាពមរបស់ពិភព

លោក។យើងជឿជាក់ថាប្រទេសកាន់តែច្រើនឡើងៗនៅលើពិភពលោកនឹងដើរ

តាមមាគា៌ទំនើបកម្មដែលនឹងធ្វើឲ្យសុបិននៃការរួមគ្នាកសាងសហគមន៍រួមវាសនា

មនុស្សជាតិក្លាយទៅជាការពិត៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស