ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិបានយល់ដឹងពីជំនឿចិត្ត ភាពកក់ក្តៅនិងកម្លាំងចលករតាមរយៈមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន
2023-03-07 10:40:24cri
Share with:

       ថ្ងៃទី ៥ ខែមីនាមហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិក្នុងនោះបូករួមមានប្រព័ន្ធសារព័ត៌មានរ៉ុយទ័រ ទីភ្នាក់ងារព័ត៌មានបារាំង ទីភ្នាក់ងារព័ត៌មានអាប៉េជាដើមបានផ្សព្វផ្សាយពីព័ត៌មានសំខាន់ៗរបស់ប្រទេសចិនទៅកាន់ប្រជាជននៅទូទាំងពិភពលោកយ៉ាងរហ័សទាន់ចិត្តក្រោមប្រធានបទដូចជា"ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រមាណ  ៥%  និងគោលដៅបន្ថែមឱកាសការងារតាមទីក្រុងនិងជនបទប្រមាណ ១២ លាននាក់" “សេដ្ឋកិច្ចចិនកំពុងស្តារឡើងវិញដោយនឹងនរ” “ការប្រើប្រាស់ជាទូទៅនៃសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនបានផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍក្នុងតំបន់ដែលមានតំបន់អាស៊ីអាគ្នេយ៍ជាគំរូ” "ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយចំពោះសេដ្ឋកិច្ចសកល"។ល។

       ក្រៅពីនេះ អ្នកជំនាញ បញ្ញវន្តនិងឥស្សជនគ្រប់មជ្ឈដ្ឋាននៅក្រៅប្រទេសចិនក៏បានផ្តោតការយកចិត្តទុកដាក់លើមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលើកនេះ ដោយវាយតម្លៃយ៉ាងសកម្មនិងបកស្រាយយ៉ាងស៊ីជម្រៅ ព្រមទាំងពោរពេញទៅដោយការរំពឹងទុកចំពោះទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសចិននិងឥទ្ធិពលជាវិជ្ជមានចំពោះពិភពលោក។ សហគមន៍អន្តរជាតិក៏បានយល់ដឹងពីជំនឿចិត្ត ភាពកក់ក្តៅនិងកម្លាំងចលករតាមរយៈមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនផងដែរ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស