ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលអញ្ជើញសួរសុខទុក្ខសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន​លោកXi Jinpingបានសង្កត់ធ្ងន់ថា​គួរណែនាំឲ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍ ដោយត្រឹមត្រូវនិងមានគុណភាពខ្ពស់
2023-03-07 11:48:02cri
Share with:

រសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០២៣លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញសួរសុខទុក្ខសមាជិកសមាគមកសាងប្រជាធិបតេយ្យជាតិនិងសមាជិកសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិនដែលមកចូលរួមមហាសន្និបាតលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ព្រមទាំងបានអញ្ជើញចូលរួមកិច្ចប្រជុំជាក្រុមដើម្បីស្តាប់មតិយោបល់និងសេចក្តីស្នើ។

លោក Xi Jinping បានសង្កត់ធ្ងន់ថាមជ្ឈិមបក្សត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការដែលពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ចកម្មសិទ្ធិសាធារណៈនិងការលើកទឹកចិត្តគាំទ្រនិងណែនាំការអភិវឌ្ឍនៃសេដ្ឋកិច្ចកជនដែលចាត់ទុកសហគ្រាសកជននិងសហគ្រិនកជនជាសមាជិកខ្លួនជានិច្ចត្រូវណែនាំសហគ្រាសកជននិងសហគ្រិនកជនឲ្យយល់ដឹងយ៉ាងត្រឹមត្រូវចំពោះគោលការណ៍និងគោលនយោបាយរបស់មជ្ឈិមបក្សបង្កើនជំនឿចិត្តហ៊ានធ្វើការអភិវឌ្ឍដើម្បីសម្រេចបាននូវការធ្វើឲ្យសេដ្ឋកិច្ចកជនអភិវឌ្ឍដោយត្រឹមត្រូវនិងមានគុណភាពខ្ពស់៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស