នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ៧ ខែមីនា មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិការលទី ១៤ បានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី ២ នៅវិមានប្រជាជន ដើម្បីស្តាប់របាយការណ៍របស់លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលលើកទី ១៣ អំពីការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ស្តាប់របាយការណ៍របស់លោក Zhou Qiang ប្រធានតុលាការប្រជាជនកំពូលស្តីពីការងាររបស់តុលាការប្រជាជនកំពូល ស្តាប់របាយការណ៍របស់លោក Zhang Jun ស្តីពីការងាររបស់សាលាអយ្យការប្រជាជនកំពូល និងស្តាប់សេចក្តីថ្លែងការណ៍របស់លោក Xiao Jie សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីផែនការកំណែទម្រង់ស្ថាប័នរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋ ៕