ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីជាន់ខ្ពស់នៃគណបក្សទាំងពីររបស់សភាសហរដ្ឋអាមេរិកមិនពេញចិត្តនឹងខ្លឹមសារនៃរបាយការណ៍អំពី"ហេតុការបែកធ្លាយណ៍ឯកសារសម្ងាត់"
2023-03-07 17:06:43cri
Share with:

តំណាងជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋនៃគណៈកម្មការស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្រ្តអាមេរិកបានប្រាប់ប្រព័ន្ធសារព័ត៌មានកាលពីថ្ងៃទី ៥ខែមីនា ថា ព័ត៌មានទាក់ទងនឹង"ហេតុការណ៍បែកធ្លាយឯកសារសម្ងាត់" ដែលរាយការណ៍ដោយមន្ត្រីរដ្ឋាភិបាលគឺមិនគ្រប់គ្រាន់ទេ ហើយតំណាងនៃគណបក្សទាំងពីរសុទ្ធតែមិនពេញចិត្ត។ "។

នៅក្នុងសន្និសីទបិទទ្វារកាលពីថ្ងៃទី ២៨ ខែកុម្ភៈ លោកស្រី Avril Haines ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិកនិងមន្ត្រីផ្សេងទៀតបានធ្វើរាយការណ៍ជូនសមាជិកសភាចំនួន ៨ នាក់ដែលមកពីគណបក្សទាំងពីរអំពីសភាពការណ៍បែកធ្លាយឯកសារសម្ងាត់ជាបន្តបន្ទាប់នៅក្នុងភូមិគ្រឹះឯកជនរបស់លោក ប្រធានាធិបតី  Joseph Biden លោក Donald Trumpអតីតប្រធានាធិបតី និងលោក Mike Penc អតីតអនុប្រធានាធិបតី ។

បន្ទាប់ពីការរាយការណ៍នេះ លោក Mike Turner ប្រធានគណៈកម្មការស៊ើបអង្កេតនៃរដ្ឋសភានិងលោក Jim Heims តំណាងជាន់ខ្ពស់បក្សប្រជាធិបតេយ្យសម្តែងការមិនពេញចិត្តចំពោះខ្លឹមសារនៃរបាយការណ៍នេះ ។ លោក Jim Heims បានថ្លែងថា ខ្លឹមសារនៃរបាយការណ៍មិនបានផ្តល់ព័ត៌មានសំខាន់ណាមួយឡើយ ដូច្នេះ សមាជិកសភាមិនអាចកំណត់ថា តើ "ហេតុការណ៍បែកធ្លាយឯកសារសម្ងាត់" ដែលពាក់ព័ន្ធនឹងលោក Biden លោកTrump និងលោក Pence មានភាពខុសគ្នាឬយ៉ាងណានោះទេ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស