ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានពិនិត្យផែនការការងារនិងថវិកាជាតិឆ្នាំ២០២៣តាមផ្លូវច្បាប់
2023-03-07 11:46:17cri
Share with:

        យប់ថ្ងៃទី៦ខែមីនា គណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤  បានបើកធ្វើកិច្ចប្រជុំពេញអង្គដើម្បីបូកសរុបមតិយោបលស្តីពីការពិនិត្យពិភាក្សារបាយការណ៍របស់បណ្តាប្រតិភូ  និងពិនិត្យពិភាក្សាចំពោះរបាយការណ៍និងសេចក្តីព្រាងច្បាប់ស្តីពីផែនការការងារ   របាយការណ៍និងសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិសម្រាប់ឆ្នាំ២០២៣  ដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានដាក់ជូនមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនធ្វើការពិនិត្យពិភាក្សា។  

      កិច្ចប្រជុំបានអនុម័ត«របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យសភាពការណ៍អនុវត្តផែនការសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គមឆ្នាំ២០២២  និងសេចក្តីព្រាងច្បាប់ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងសង្គមឆ្នាំ២០២៣»  និង  «របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យសភាពការណ៍អនុវត្តថវិកាមជ្ឈិមនិងមូលដ្ឋានឆ្នាំ២០២២  និងសេចក្តីព្រាងច្បាប់ស្តីពីថវិកាមជ្ឈិមនិងមូលដ្ឋានឆ្នាំ២០២៣»។  យោងតាមការកំណត់នៃបទប្បញ្ញត្តិស្តីពីការពិនិត្យពិភាក្សាការងាររបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិន   របាយការណ៍ទាំងពីរនេះនឹងដាក់ជូណគណៈអធិបតីនៃមហាសន្និបាត៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស