ឆ្នាំ២០២៣ជាឆ្នាំដែលចិនចាប់ផ្តើមអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ខណៈការបើកធ្វើមហាសន្និបាតទាំងពីរនៃសភាទូទាំងប្រទេសចិននៅឆ្នាំនេះនឹងបន្តពង្រឹងកម្លាំងកសាងប្រទេសឱ្យកាន់តែខ្លាំងឡើង។ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលនិងសន្តិសុខសកល ដែលបានបញ្ចូលជំនឿចិត្តដល់ការអភិវឌ្ឍសកលដោយឥតឈប់ឈរ។
ប្រទេសចិននាសព្វថ្ងៃភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយពិភពលោក។ ឆ្នាំ២០២២ ចិនបានប្រើទុនបរទេសចំនួនលើសពី១.២ ទ្រីលានយាន់ប្រាក់ចិន។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ចំនួនជាង១៤០។ ឥឡូវនេះខេត្តហៃណានចិន កំពុងត្រៀមធ្វើពិព័រណ៌ប្រើប្រាស់ ដែលទំហំតាំងបង្ហាញនៃសហគ្រាសអន្តរជាតិមានដល់ទៅ៨០%។ ខណៈនៅក្រុងសៀងហៃ គិតត្រឹមពេលនេះចំនួនសហគ្រាសអន្តរជាតិដែលបានចុះឈ្មោះចូលរួមពិព័រណ៌នាំចូលចិនអន្តរជាតិលើកទី៦ដែលប្រារព្ធនៅរៀងរាល់ខែវិច្ឆិកា បានលើសពី៥០០សហគ្រាសហើយ។
ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២១ GDP របស់ប្រទេសចិនជាមធ្យមមួយឆ្នាំកើនឡើង៦.៦% គឺខ្ពស់ជាងកម្រិតមធ្យមសកលដែលមានចំនួនត្រឹមតែ២.៦% ។ រយៈពេល១០ឆ្នាំកន្លងមក GDP របស់ប្រទេសចិនបានកើនពីចំនួន ៥៤ ទ្រីលានយាន់ប្រាក់ចិនឡើងដល់ចំនួន ១២១ ទ្រីលានយាន់ប្រាក់ចិន។ អត្រារួមចំណែកក្នុងកំណើនសេដ្ឋកិច្ចពិភពលោករបស់សេដ្ឋកិច្ចចិនគឺលើសពី ៣០% ។ ក្នុងបញ្ជីលំដាប់ធ្វើការច្នៃប្រឌិតថ្មីជាសកលប្រទេសចិនកាន់លំដាប់លេខទី៣៤ ឡើងដល់លេខទី១១។
ការអភិវឌ្ឍរបស់ប្រទេសចិនជាឱកាសនៃពិភពលោក។ អង្គការIMFបានចេញផ្សាយថាកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ប្រមាណជានឹងលើសពី៥,២%។ ក្រុមហ៊ុន J.P.Morgan Chase & Coក្រុមហ៊ុន UBS AG និងក្រុមហ៊ុន Deutsche Bank ជាដើម សុទ្ធតែបានតំឡើងការប៉ានប្រមាណចំពោះសេដ្ឋកិច្ចចិនដោយលើកឡើងថា «ទីផ្សារចិនជាជំនឿចិត្តដ៏ខ្លាំងបំផុតរបស់យើង»«ប្រទេសចិនជាគន្លឹះនៃការស្តាឡើងវិញនៃពិភពលោក»។ល។