ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានអញ្ជើញចូលរួមការពិនិត្យពិភាក្សាអំពីរបាយការណ៍ការងាររដ្ឋាភិបាលនៃប្រតិភូខេត្តJiangsu​​​៖ ទោះនៅពេលណាក៏ដោយក៏ប្រទសចិនមិនអាចគ្មានវិស័យផលិតកម្មនោះឡើយ
2023-03-06 10:59:43cri
Share with:

        ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សាអំពីរបាយការណ៍ការងាររដ្ឋាភិបាលនៃប្រតិភូខេត្តJiangsu នៃមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ កាលពីល្ងាចថ្ងៃទី៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា   ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

      លោក Xi Jinping បានលើកឡើងថា ទោះនៅពេលណាក៏ដោយក៏ប្រទសចិនមិនអាចគ្មានវិស័យផលិតកម្មនោះឡើយ។ បច្ចុប្បន្ននេះ ប្រទេសចិនមានវិស័យផលិតកម្មគ្រប់ប្រភេទ ជំហានក្រោយនឹងខិតខំអភិវឌ្ឍវិស័យផលិតកម្មកម្រិតខ្ពស់ដើម្បីសម្រេចការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ។ រដ្ឋនឹងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃវិស័យផលិតកម្មកម្រិតខ្ពស់។

      លោកXi Jinping បានគូសបញ្ជាក់ថា ការអប់រំរបស់យើងគួរផ្តោតលើកការស្រូបយកអ្វីៗដែលល្អៗពីក្នុងវប្បធម៌ប្រពៃណីចិនរយៈពេល៥ពាន់ឆ្នាំ ជាមួយគ្នានេះដែរ ក៏មិនច្រានចោលសមិទ្ធផលអរិយធម៌របស់លោកខាងលិចឡើយ ដើម្បីបណ្តុះបណ្តូលក្មេងៗជំនាន់ក្រោយឱ្យមានជំនឿចិត្តលើខ្លួនឯង។

អ្នកបកប្រែ:邓倩
ប្លុកពិសេស