ថ្ងៃទី ៥ខែមីនា ពេលផ្តល់បទសម្ភាសន៍តាម “ច្រកផ្លូវរដ្ឋមន្ត្រី” ដែលជាសន្និសីទកាសែតថ្នាក់រដ្ឋមន្ត្រីក្នុងអំឡុងពេលមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំ២០២៣ លោក Jin Zhuanglong រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានឆ្លើយតបសំណួរពាក់ព័ន្ធវិស័យឧស្សាហកម្មដែលមតិសាធារណៈចាប់អារម្មណ៍នាពេលបច្ចុប្បន្ន។
លោកបានលើកឡើងថា នៅឆ្នាំ២០២២ តម្លៃបន្ថែមនៃឧស្សាហកម្មរបស់ប្រទេសចិនបានលើសពី 40 ទ្រីលានយាន់ប្រាក់ចិនជាលើកទី១។ ហើយវិស័យផលិតកម្មរបស់ចិនបានឈរនៅលំដាប់ទីមួយលើពិភពលោកក្នុងរយៈពេល ១៣ឆ្នាំជាប់ៗគ្នា។ នៅឆ្នាំនេះ ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិននឹងផ្តោតលើការធ្វើកំពូលភាវូបនីយកម្ម វៃឆ្លាតភាវូបនីយកម្ម បៃតងភាវូបនីយកម្ម នឹងបង្កើតរោងចក្រវៃឆ្លាតនិងខ្សែសង្វាក់ផ្គត់ផ្គង់វៃឆ្លាតមួយចំនួន, បន្តផលិតផលិតផលសំខាន់និងមានភាពជាតំណាងមួយចំនួននៃវិស័យយន្តហោះធុនធំ បរិក្ខារប្រើប្រាស់ក្នុងសមុទ្រជ្រៅ វេជ្ជសាស្ត្រ និងកសិកម្មជាដើម។ ក្នុងអំឡុងពេល “ផែនការ៥ឆ្នាំទី១៤” ប្រទេសចិននឹងជំរុញឱ្យកសាងរោងចក្រ5G ចំនួនលើសពី១ម៉ឺន ក៏ដូចជាបន្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពន្លឿនការស្រាវជ្រាវខាងបច្ចេកវិទ្យា 6G៕