ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនរីករាយបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈដ្ឋានវិស្វកម្មអន្តរជាតិ
2023-03-06 10:56:08cri
Share with:

សកម្មភាពមួយចំនួនសម្រាប់អបអរសាទរទិវាវិស្វកម្មពិភពលោកឆ្នាំ២០២៣បានរៀបចំធ្វើនៅក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញពីថ្ងៃទី២ដល់ថ្ងៃទី៤ខែមីនា ។ គណៈប្រតិភូអ្នកជំនាញចិនបានបង្ហាញពីអាកប្បកិរិយាបើកទូលាយរបស់ចិនដែលរីករាយបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈដ្ឋានវិស្វកម្មអន្តរជាតិនិងរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងខាងវិស្វកម្មកាន់តែច្រើនឡើងៗចំពោះពិភពលោក ។

គួរបញ្ជាក់ថា អង្គការយូណេស្កូបានកំណត់យកថ្ងៃទី៤ខែមីនាជារៀងរាល់ឆ្នាំជា ទិវាវិស្វកម្មពិភពលោកក្នុងន័យជំរុញការអភិវឌ្ឍជានិរន្តរភាព ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជនចំពោះតួនាទីដ៏សំខាន់នៃវិស្វកម្មនិងវិស្វករក្នុងដំណើរអភិវឌ្ឍជានិរន្តរភាព ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស