ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិន៖ គោលដៅរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ច ៥% គឺស្របតាមនិន្នាការនៃដំណើរការសេដ្ឋកិច្ចជាតិ
2023-03-06 15:36:50cri
Share with:

ថ្ងៃទី ខែមីនា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានអំពីស្ថានភាពពាក់ព័ន្ធនៃ"ការផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីជាការចាប់ដំណើរការល្អសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ"។

មន្ត្រីពាក់ព័ន្ធបានថ្លែងថា គោលដៅរំពឹងទុកចំពោះអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល ៥% ដែលលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិន គឺស្របតាមនិន្នាការនៃដំណើរការសេដ្ឋកិច្ចជាតិ ស្របតាមក្រឹតក្រមអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយក៏មានអំណោយផលដល់ការណែនាំគ្រប់ភាគីឱ្យពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីផងដែរ ។ ប្រទេសចិនមានជំនឿចិត្តនិងកម្លាំងចលចរក្នុងការអភិវឌ្ឍ  ក្នុងចំណោមខេត្តក្រុងចំនួន ៣១  មានចំនួន ២៧ ខេត្តមានគោលដៅរំពឹងទុកខ្ពស់ជាងទូទាំងប្រទេសដែលជាមូលដ្ឋានគ្រឹះសម្រាប់សម្រេចគោលដៅជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស