ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤រៀបចំធ្វើសន្និសីទកាសែត ដោយផ្តោតលើការដែលបក្សប្រជាធិបតេយ្យដើរតួនាទីជាបក្សចូលរួមកិច្ចការនយោបាយនិងការងារសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មតាមរយៈសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី
2023-03-06 10:27:30cri
Share with:

រសៀលថ្ងៃទី៥ខែមីនា កិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានរៀបចំធ្វើសន្និសីទកាសែតនៅវិមានសភាប្រជាជន ។ គណៈកម្មាធិការមជ្ឈិមនៃបក្សប្រជាធិបតេយ្យនានានិងប្រធានសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិនបានថ្លែងថា នឹងតម្កល់គំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាគោលណែនាំ រៀនសូត្រនិងអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០យ៉ាងស៊ីជម្រៅ ប្រកាន់ខ្ជាប់ឱ្យបានល្អ អភិវឌ្ឍឱ្យបានល្អនិងធ្វើឱ្យមានសុក្រឹតភាពនូវរបបគណបក្សនយោបាយបែបថ្មីរបស់ចិន រួមសាមគ្គីគ្នាដោយចិត្តមួយថ្លើមមួយនិងតស៊ូព្យាយាមជាមួយបក្សកុម្មុយនីស្តចិនជារៀងរហូត ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងក្នុងការសម្រេចការកសាងប្រទេសសង្គមនិយមទំនើបខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយនិងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស