ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ «ខ្ញុំសង្ឃឹមថាប្រជាជនគ្រប់គ្នារស់នៅបានសម្បូរសប្បាយ»
2023-03-06 17:46:17cri
Share with:

ជីវភាពរស់នៅរបស់ប្រជាជនតែងតែជាក្ដីកង្វល់របស់លោកប្រធានរដ្ឋXi Jinpingជានិច្ច។ ក្នុងអំឡុងពេលទស្សនកិច្ចត្រួតពិនិត្យការងារនៅទីក្រុង Jiangsu ក្នុងខែធ្នូ ឆ្នាំ២០១៤ លោកXi Jinpingបានដើរចូលទៅក្នុងផ្ទះរបស់អ្នកភូមិ Hong Jiayongហើយអង្គុយជុំវិញជាមួយគ្រួសាររបស់គាត់ ដើម្បីសំណេះសំណាលពីរឿងរ៉ាវប្រចាំថ្ងៃ ការផលិត និងសួរនាំអំពីតម្រូវការរបស់ប្រជាជន។

ឃើញដំឡូងនិងសាច់ជ្រូកស្ងោរក្នុងឆ្នាំង លោកថា ឈ្ងុយណាស់! ដោយឃើញអាហារ ដូចជាផ្លែក្រចាប់ក្នុងទូទឹកកក លោកបាននិយាយដោយរីករាយថា “ខ្ញុំសង្ឃឹមថាអ្នករាល់គ្នារស់នៅដោយសម្បូរសប្បាយ”។

ខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាជនដូចលោកXi Jinpingធ្លាប់បានលើកឡើងថា៖ «បក្សកុម្មុយនស្តចិនជាបក្សរបស់ប្រជាជន ហើយធ្វើការងារទាំងអស់គឺដើម្បីប្រជាជន។ ពេលឃើញជីវភាពប្រជាជនបានប្រសើរឡើងកាន់តែធូធារ មានលុយចាយ កុមារទទួលការអប់រំល្អ ហើយមនុស្សចាស់ទទួលបានការធានារ៉ាប់រងខាងវេជ្ជសាស្ត្រ យើងសប្បាយចិត្តណាស់»។

នៅខែធ្នូ ឆ្នាំ ២០១៧ នៅភូមិ Mazhuang ផ្លូវ Pan'anhu ទីក្រុង Xuzhou លោក Xi Jinping បានទៅទស្សនាបន្ទប់ផលិតកញ្ចប់ថ្នាំចិនសែរបស់អ្នកភូមិ Wang Xiuying លោកយាយWang Xiuying មានអាយុ ៨០ ឆ្នាំហើយ ដោយបានប្រាប់លោកថា កញ្ចប់ថ្នាំចិនសែរបស់លោកយាយលក់ដាច់ខ្លាំងណាស់ ហើយលោកយាយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំជាង ២០ម៉ឺនយ័ន។ លោក Xi Jinping បានសរសើរមិនដាច់ពីមាត់ថា "ពិតជាល្អណាស់" និង "ប្រិតប្រៀបណាស់" ហើយបាននិយាយថា គាត់សុំទិញមួយ ដើម្បីជួយ "គាំទ្រ" ដល់លោកយាយលោកយាយWang Xiuying បាននិយាយថា អត់យកលុយទេ ហើយយកមួយកញ្ចប់ជូនលោក។ តែលោកXi Jinpingនៅតែទទូចឱ្យបង់ប្រាក់ ៣០ យ័ន

ប្រធានលោកXi Jinpingបានបញ្ជាក់និងលើកទឹកចិត្តដល់អ្នកភូមិក្នុងការអភិវឌ្ឍឧស្សាហកម្មលក្ខណៈ ពិសេស និងដើម្បីធ្វើឱ្យជីវភាពកាន់តែធូរធារ។ លោកបានប្រាប់អ្នកភូមិថា ការអភិវឌ្ឍឧស្សាហកម្មលក្ខណៈ ពិសេស និងសេដ្ឋកិច្ចលក្ខណៈពិសេស គឺជាវិធានការសំខាន់មួយ ដើម្បីពន្លឿនទំនើបកម្មកសិកម្ម និងជនបទ ហើយចាំបាច់ត្រូវរៀបចំផែនការនិងអនុវត្តទៅតាមលក្ខខណ្ឌ និងភូមិសាស្ត្រជាក់ស្តែង៕

 



អ្នកបកប្រែ:张艳萍
ប្លុកពិសេស