ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គទូតជាច្រើនប្រទេសប្រចាំនៅចិន៖ ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែមានអំណោយផលដល់ការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់បទធិសោធដល់ប្រទេសដទៃផងដែរ
2023-03-06 11:22:51cri
Share with:

     មហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើ។ អង្គទូតនៃប្រទេសជាច្រើនប្រចាំនៅប្រទេសចិនបានចូលរួមស្តាប់របាយការណ៍ការងាររដ្ឋាភិបាលតាមការអញ្ជើញ ព្រមទាំងសម្តែងការរំពឹងទុកចំពោះគោលនយោបាយថ្មីនិងវិធានការថ្មីរបស់ចិនដែលនឹងប្រកាសក្នុងមហាសន្និបាតនៃសភាទាំងពីរ ព្រោះវាមិនត្រឹមតែដឹកនាំប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍថ្មីប៉ុណ្ណោះទេ ថែមទាំងក៏នឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយចំពោះពិភពលោកទៀតផង។

      ទាក់ទិននឹងការធ្វើទំនើបកម្មតាមបែបផែនចិន បណ្តាអង្គទូតបានថ្លែងថា ១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនទទួលបានសមិទ្ធផលយ៉ាងធំធេងក្នុងការអភិវឌ្ឍ។ នាពេលអនាគតក៏នឹងទទួលបានសមិទ្ធផលកាន់តែធំធេងតាមផ្លូវអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មតាមបែបផែនចិនជាក់ជាពុំខាន។ ការធ្វើទំនើបកម្មតាមបែបផែនចិនជាមាគ៌ាអភិវឌ្ឍន៍ទំនើបដែលសមស្របនឹងការអភិវឌ្ឍរបស់ប្រទេសចិន វាមិនត្រឹមតែមានអំណោយផលដល់ការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ថែមទាំងនឹងផ្តល់បទពិសោធដល់ប្រទេសដទៃទៀតផង៕


អ្នកបកប្រែ:王昭君
ប្លុកពិសេស