ថ្ងៃទី ៥ ខែមីនា ពេលផ្តល់បទសម្ភាសន៍នៅ “ច្រកផ្លូវរដ្ឋមន្ត្រី” ដែលជាសន្និសីទកាសែតថ្នាក់រដ្ឋមន្ត្រីក្នុងអំឡុងពេលមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំ២០២៣ លោក Wang Zhigang រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានឆ្លើយតបសំណួរស្តីពីការស្រាវជ្រាវវិទ្យាសាស្ត្រជាមូលដ្ឋាន ឋានៈតួអង្គក្នុងការច្នៃប្រឌិតថ្មីនៃវិស័យបច្ចេកវិទ្យានៃសហគ្រាស AI ជាដើម។
លោកបានលើកឡើងថា រយៈពេល ៤ ឆ្នាំកន្លងមក អត្រាបណ្តាក់ទុនក្នុងការស្រាវជ្រាវខាងបច្ចេកវិទ្យាមូលដ្ឋានក្នុងចំណោមការបណ្តាក់ទុននៃសង្គមទាំងមូលរបស់ចិនសុទ្ធតែលើសពី ៦ % ។ ចិនបានប្រកាសផែនការ១០ឆ្នាំនៃការអភិវឌ្ឍបច្ចេកវិទ្យាជាមូលដ្ឋាន បានអនុវត្តវិធានការកំណែទម្រង់មួយចំនួនក្នុងការបង្កើតបរិយាកាសច្នៃប្រឌិតថ្មី និងការវាយតម្លៃលើធនធានមនុស្សជាដើម។ មិនថាសហគ្រាសធុនអ្វី ឱ្យតែប្រកបអាជីពផ្នែកច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា ដែលលើកកម្ពស់កម្លាំងប្រកួតប្រជែង កម្រិតអភិវឌ្ឍន៍និងគុណភាពអភិវឌ្ឍន៍តាមរយៈបច្ចេកវិទ្យា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនសុទ្ធតែផ្តល់ការគាំទ្រដោយពេញទំហឹង ហើយនឹងផ្តល់ការគាំទ្រដោយស្មើភាពទាំងផ្នែកសិទ្ធិ ឱកាស និងច្បាប់ ៕