ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថានប្រទេសចិនថ្លែងអំពីបញ្ហាសំខាន់ៗស្តីពីការការពារបរិស្ថានអេកូឡូស៊ី
2023-03-06 15:35:48cri
Share with:

ថ្ងៃទី៥ ខែមីនានៅច្រកផ្លូវ "រដ្ឋមន្ត្រី"លើកដំបូងក្នុងមហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ លោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថានចិនបានឆ្លើយតបទៅនឹងបញ្ហាសំខាន់ដែលពាក់ព័ន្ធលើវិស័យការពារបរិស្ថានអេកូឡូស៊ី។

លោក Huang Runqiu បានថ្លែងថា ប្រទេសចិនគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំដែលមានប្រជាជនជាង ១.៤ ពាន់លាននាក់ ហើយចាំបាច់ត្រូវដើរតាមផ្លូវធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវការការពារក្នុងពេលអភិវឌ្ឍន៍និងការអភិវឌ្ឍក្នុងពេលការពារ ប្រកាន់ខ្ជាប់នូវការផ្តល់អាទិភាពឱ្យការការពារអេកូឡូស៊ីនិងការអភិវឌ្ឍន៍បៃតង ។ តាំងពីសមាជ បក្សកុម្មុយនីស្តចិនលើកទី ១៨ មក ការការពារបរិស្ថានអេកូឡូស៊ីរបស់ចិនបានផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ចូលដល់ចំណុចរបត់និងមានលក្ខណៈជា និម្មាបនកម្មទូទៅ ។ ដប់ឆ្នាំនៃការអនុវត្តបង្ហាញឱ្យឃើញថា ការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួសរស់នៅជាមួយគ្នាដោយសុខដុមរមនាគឺខុសគ្នានើបកម្មរបស់ប្រទេសលោកខាងលិច ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស