ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ សម្ពោធបើកនៅថ្ងៃទី៥ខែមីនា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះមហាសន្និបាត
2023-03-05 10:16:28cri
Share with:

      

       ថ្ងៃទី  ខែមីនា កិច្ចប្រជុំលើកទី  នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានសម្ពោធបើកនៅវិមានសភាប្រជាជនចិននៅក្រុងប៉េកាំង ក្រោមវត្តមានរបស់អ្នកដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជា លោក Xi Jinping ជាដើម។ លោ Li Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះមហាសន្និបាត 

      ក្នុងរបាយការណ៍ការងាររដ្ឋាភិបាល លោក Li Keqiang បានលើកឡើងថា ប្រឈនឹងស្ថាការណ៍អន្តរជាតិដែលមានភាពច្របូកច្របល់យ៉ាងខ្លាំងនិងភារកិច្ចយ៉ាងលំបាកនិងធ្ងន់នៃការងារកំណែទម្រង់ អភិវឌ្ឍន៍និងរក្សាស្ថិរភាពក្នុងស្រុក មជ្ឈិមបក្សដែលមានលោXi Jinping ជាប្រមុខស្នូលបានសាមគ្គីគ្នានិងដឹកនាំប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេស ចិន ពុះពារឧបសគ្គ សម្រេចបាននូវដំណើរការសេដ្ឋកិច្ចប្រកបដោយភាពនឹងនរ គុណភាពអភិវឌ្ឍន៍បានលើកកម្ពស់ប្រកបដោយស្ថិរភាព ស្ថានការណ៍សង្គមបានរក្សាភាពនឹងនរ ។

      លោក Li Keqiang បានលើកឡើងទៀតថា ក្នុងមួយឆ្នាំកន្លងទៅនេះ ផលិតផលក្នុងស្រុកសរុបក្នុងពេញមួយឆ្នាំបានកើនឡើង ៣ភាគរយ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទមានចំនួន១២លាន៦ម៉ឺននាក់ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលបានកើនឡើង៧,៧ភាគរយ ក្នុងចំណោមរូបិយវត្ថុសំខាន់ៗនៅលើពិភពលោក អត្រាប្តូរប្រាក់យាន់ចិនមានស្ថិរភាពបង្គួរ ។ បរិមាណផលិតផលស្បៀងមានចំនួន៦សែន ៨ ម៉ឺន៥ពាន់លានគីឡូវក្រាម គុណភាពនៃបរិស្ថានអេកូឡូស៊ីត្រូវបានកែលម្អជាបន្តបន្ទាប់សេដ្ឋកិច្ចរបស់ចិនបានបង្ហាញឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងក្លា ៕



អ្នកបកប្រែ:郑磊
ប្លុកពិសេស