ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានកំណត់គោលដៅតាមការប៉ាន់ប្រមាណនៃកំណើនផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ២០២៣គឺប្រហែល៥ភាគរយ
2023-03-05 11:13:33cri
Share with:

ថ្ងៃទី៥ខែមីនា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានថ្លែងនៅពេលធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះកិច្ចប្រជុំនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនថា គោលដៅតាមការប៉ាន់ប្រមាណនៃកំណើនសេដ្ឋកិច្ចប្រទេសចិនឆ្នាំនេះគឺ ផលិតផលក្នុងស្រុកសរុប(GDP)កើនឡើងប្រហែល៥ភាគរយ ។

របាយការណ៍ក៏បានលើកឡើងនូវគោលដៅអភិវឌ្ឍន៍តាមការប៉ាន់ប្រមាណសំខាន់ៗផ្សេងទៀត ពោលគឺ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទមានប្រហែល១២លាននាក់ អត្រាបាត់បង់ការងារដែលបានចុះបញ្ជីនៅតាមទីក្រុងនិងជនបទប្រហែល៥,៥ភាគរយ កម្រិតឡើងថ្លៃនៃទំនិញប្រើប្រាស់របស់ប្រជាជនប្រហែល៣ភាគរយ កំណើនប្រាក់ចំណូលរបស់ប្រជាជនដើរស្របគ្នាជាមួយកំណើនសេដ្ឋកិច្ចជាមូលដ្ឋាន ការនាំចេញនាំចូលជំរុញស្ថិរភាពនិងលើកកម្ពស់គុណភាព ការចំណាយនិងចំណូលអន្តរជាតិមានតុល្យភាពជាមូលដ្ឋាន ការផលិតស្បៀងអាហាររក្សាបរិមាណលើសពី៦សែន៥ម៉ឺនលានគីឡូក្រាម ផ្តោតការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលហ្វូស៊ីស ហើយគុណភាពបរិស្ថានអេកូឡូស៊ីត្រូវកែលម្អដោយនឹងនរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស