ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ការងាររដ្ឋាភិបាលចិន៖ ជានិច្ចកាល ប្រទេសចិនតែងតែធ្វើជាស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ
2023-03-05 10:39:37cri
Share with:

    

      របាយការណ៍ការងាររដ្ឋាភិបាលចិនដែលបានប្រកាសនៅថ្ងៃទី៥ ខែមីនា បានគូសបញ្ជាក់ថា ប្រទេសចិននឹងអនុវត្តយ៉ាងមុតមាំនូវគោលនយោបាយការទូតឯករាជ្យម្ចាស់ការ ប្រកាន់ខ្ជាប់ការដើរតាមផ្លូវការអភិវឌ្ឍន៍ដោយសន្តិភាពមិនងាករេ ប្រកាន់ខ្ជាប់ការពង្រីកកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាពជាមួយបណ្តាប្រទេសនានាលើមូលដ្ឋានគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ប្រកាន់ខ្ជាប់ការអនុវត្តយុទ្ធសាស្ត្របើកទូលាយដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ជានិច្ចកាល ប្រទេសចិនតែងតែធ្វើជាស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ

      របាយការណ៍នេះបានលើកឡើងថា ប្រទេសចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិ អនុវត្តឱ្យបានល្អនូវគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល ក្នុងន័យផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ចាប់ដៃគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាគាំពារសន្តិភាពពិភពលោក និងស្ថិរភាពក្នុងតំបន់ ៕


 

អ្នកបកប្រែ:郑磊
ប្លុកពិសេស