ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ការងាររដ្ឋាភិបាលចិន៖ ប្រឆាំងយ៉ាងដាច់ខាតនូវ“តៃវ៉ាន់ឯករាជ្យ”ជំរុញដំណើរបង្រួបបង្រួមមាតុប្រទេសដោយសន្តិភាព
2023-03-05 11:07:10cri
Share with:

 របាយការណ៍ការងាររដ្ឋាភិបាលចិនដែលបានចេញផ្សាយចំពោះក្រៅប្រទេសនៅថ្ងៃទី៥ខែមីនាបានសង្កត់ធ្ងន់ថា  ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តយុទ្ធសាស្ត្រទូទៅរបស់បក្សកុម្មុយនីស ចិនស្តីពីដំណោះស្រាយបញ្ហាតៃវ៉ាន់ក្នុងយុគ្គសម័យថ្មី  ប្រកាន់ខ្ជាប់នូវគោលការណ៍មានប្រទេសចិនតែមួយ និងគំនិតឯកភាពរួមនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២ខេកញ្ញា ប្រឆាំងយ៉ាងដាច់ខាតនូវតៃវ៉ាន់ឯករាជ្យនិងជំរុញការបង្រួបបង្រួមជាតិ  ជំរុញឱ្យទំនាក់ទំនងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់វិវ័ឌ្ឍទៅមុខដោយសន្តិភាព ក៏ដូចជាជំរុញដំណើរបង្រួបបង្រួមមាតុប្រទេសដោយសន្តិភាព។

       ទាក់ទិននឹងបញ្ហាហុងកុងនិងម៉ាកាវ  របាយការណ៍នេះបានចង្អុលបង្ហាញថា ត្រូវអនុវត្តគោលលំនាំប្រទេសមួយរបបពីរ”“ជនហុងកុងគ្រប់គ្រងហុងកុងដោយខ្លួនឯង”“ជនម៉ាកាវគ្រប់គ្រងម៉ាកាវដោយខ្លួនឯងនិងស្វ័យភាពកម្រិតខ្ពស់ ដោយគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងមិនងាករេ  ប្រកាន់ខ្ជាប់នូវការគ្រប់គ្រងហុងកុងនិងម៉ាកាវតាមផ្លូវច្បាប់ គាំពារសណ្តាប់ធ្នាប់របបធម្មនុញ្ញនៃតំបន់រដ្ឋបាលពិសេស  ដែលរដ្ឋធម្មនុញ្ញនិងច្បាប់មូលដ្ឋានបានកំណត់  ហើយអនុវត្តឱ្យបានល្អនូវគោលការណ៍អ្នកស្នេហាជាតិគ្រប់គ្រងហុងកុងនិងអ្នកស្នេហាជាតិគ្រប់គ្រងម៉ាកាវ។ គាំទ្រហុងកុងនិងម៉ាកាវអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅរបស់ប្រជាជន ថែរក្សាហុងកុងនិងម៉ាកាវឱ្យមានភាពរ៉ុងរឿងនិងស្ថេរភាពក្នុងរយៈពេលយូរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស