ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតប្រចាំឆ្នាំ ២០២៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង
2023-03-04 15:41:56cri
Share with:


    រសៀលថ្ងៃទី ៤ ខែមីនា កិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដែលជាស្ថាប័នប្រឹក្សានយោបាយខ្ពស់បំផុតនៃប្រទេសចិនបានបើកធ្វើនៅទីក្រុងប៉េកាំង ក្រោមវត្តមានអ្នកដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជា លោក Xi Jinping ជាដើម ។

    សូមបញ្ជាក់ថា ក្នុងរយៈពេល ៧ ថ្ងៃកន្លះខាងមុខ សមាជិកទាំងឡាយនឹងបោះឆ្នោតជ្រើសរើសសមាជិកជាអ្នកដឹកនាំរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដូចជា ប្រធាន អនុប្រធានជាដើម ហើយនឹងធ្វើការពិគ្រោះពិភាក្សានិងចូលរួមប្រឹក្សាកិច្ចការនយោបាយអំពីសេចក្តីសម្រេចចិត្តសំខាន់ៗរបស់ប្រទេសចិនក្នុងគ្រប់វិស័យ ដូចជាវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គមជាដើម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស