ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនថ្លែងថា ប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលបានលក់អាវុធទៅឱ្យតំបន់ចិនតៃវ៉ាន់
2023-03-04 13:54:25cri
Share with:

      ថ្ងៃទី ៣ ខែមីនា ពេលឆ្លើយសំណួរស្តីពីការដែលអាមេរិកលក់អាវុធទៅឱ្យតំបន់ចិនតៃវ៉ាន់ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងថា  ប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលបានលក់អាវុធទៅឱ្យតំបន់ចិនតៃវ៉ាន់ ទង្វើរបស់អាមេរិកបានជ្រៀតជ្រែកយ៉ាងកម្រោលដល់កិច្ចការផ្ទៃក្នុងរបស់ចិន ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយបានលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់អាមេរិករួចហើយ ។

      លោក Tan Kefei បានថ្លែងទៀតថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលបានលក់អាវុធទៅឱ្យតំបន់ចិនតៃវ៉ាន់ ទង្វើរបស់អាមេរិកបានជ្រៀតជ្រែកយ៉ាងកម្រោលដល់កិច្ចការផ្ទៃក្នុងរបស់ចិន បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ សេចកី្តប្រកាសរួមបីច្បាប់រវាងចិននិងអាមេរិក ជាពិសេសគឺការកំណត់នៃ “សេចក្តីប្រកាសថ្ងៃទី១៧ ខែសីហា ” ទង្វើនេះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ។ ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយបានលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់អាមេរិករួចហើយ ។

      លោក Tan Kefei បានលើកឡើងថា កងទ័ពរំដោះប្រជាជនចិនបានត្រៀមលក្ខណៈឆ្លើយតបយ៉ាងម៉ឺងម៉ាត់រួចហើយ អាចវាយតបវិញក្នុងគ្រប់ពេលវេលាទៅលើទង្វើរករឿង “ស្វែងរកឱ្យតៃវ៉ាន់ឯករាជ្យ” និងកិច្ចជ្រៀតជ្រែករបស់កម្លាំងខាងក្រៅណាទាំងអស់ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស