ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងការដែលសហរដ្ឋអាមេរិកដាក់បញ្ចូលតួអង្គសេដ្ឋកិច្ចពិតរបស់ចិនជាច្រើនក្នុង"បញ្ជីមិនទាន់ទទួលការពិនិត្យបញ្ជាក់"ដែលដាក់កំហិតលើការនាំចេញ
2023-03-04 13:46:18cri
Share with:

    ទាក់ទិននឹងករណីដែលក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសដាក់បញ្ចូលតួអង្គសេដ្ឋកិច្ចពិតរបស់ចិនជាច្រើនក្នុង"បញ្ជីមិនទាន់ទទួលការពិនិត្យបញ្ជាក់"ដែលដាក់កំហិតលើការនាំចេញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបថា ប្រទេសចិនបានកត់សម្គាល់ឃើញថា ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រើប្រាស់គំនិតសន្តិសុខជាតិដោយខុសទំនងនិងប្រើប្រាស់វិធានការដាក់កំហិតលើការនាំចេញតាមទំនើងចិត្តដោយអនុវត្តការដាក់ទណ្ឌកម្មលើតួអង្គសេដ្ឋកិច្ចពិតរបស់ចិនជាច្រើនពីរលើកជាបន្តបន្ទាប់ក្រោមលេសដែលហៅថា ពាក់ព័ន្ធនឹងរុស្ស៊ី ពាក់ព័ន្ធនឹងផែ្នកយោធានិងពាក់ព័ន្ធនឹងអ៊ីរ៉ង់ជាដើម ។ អាមេរិកគួរតែកែតម្រូវទង្វើខុសឆ្គងភ្លាម ហើយបញ្ឈប់ការគាបសង្កត់ចំពោះសហគ្រាសចិនដោយគ្មានហេតុផល ភ្លាមៗ ។ ប្រទេសចិននឹងចាត់វិធានការដ៏ចាំបាច់ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស