ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា សមត្ថភាពនិងសមិទ្ធផលនៃការឆ្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិន គឺគួរឱ្យកត់សម្គាល់!
2023-03-04 14:45:17cri
Share with:

     តាមរបាយការណ៍មួយច្បាប់នៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបានឱ្យដឹងថា  ក្នុងចំណោមបច្ចេកវិទ្យាដ៏សំខាន់បំផុតនិងថ្មីបំផុតចំនួន៤៤មុខ របស់ប្រទេសចិន មាន៣៧មុខ បាននាំមុខគេលើពិភពលោក ។ ចំពោះការនេះ  នៅថ្ងៃទី៣ខែមីនា លោកស្រីMaoNing  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សមត្ថភាពនិងសមិទ្ធផលនៃការឆ្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិន  គឺគួរឱ្យកត់សម្គាល់  ការលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិន បានរួមចំណែកដល់វឌ្ឍនភាពនៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិភពលោក។

      លោកស្រីMaoNingបានសង្កត់ធ្ងន់ថា “ជានិច្ចកាលយើងតែងតែខិតខំធ្វើកិច្ចសហប្រតិបត្តិការឆ្នៃប្រឌិតថ្មីខាងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសនានា  ដើម្បីចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍ។ យើងប្រឆាំងនឹងអនុត្តរភាពផ្នែកបច្ចេកវិទ្យានិងការផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់។ ភាគីចិនយល់ឃើញថា  ការដែលធ្វើឱ្យបញ្ហាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅជាបញ្ហានយោបាយ បញ្ហាអាវុធ  បញ្ហាមនោគមវិជ្ជា និងបង្កើតជាក្រុមសម្ព័ន្ធតូច  នៅទីបំផុតនឹងនាំមកនូវផលប៉ះពាល់ដល់ផលប្រយោជន៍របស់ពិភពលោកទាំងមូល។យើងយល់ឃើញជានិច្ចថា  ការអភិវឌ្ឍនិងវឌ្ឍនភាពនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅទីចុងបំផុត គឺគួរបំរើដល់សភមង្គលនិងផលប្រយោជន៍របស់មនុស្សជាតិទាំងមូល ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស