ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកទើបជាប្រភពនៃការគំរាមកំហែងនុយក្លេអ៊ែរដ៏ធំបំផុតលើពិភពលោក
2023-03-04 15:14:24cri
Share with:

កាលពីថ្ងៃទី៣ខែមីនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកឃោសនាបំប៉ោងនូវអ្វីដែលហៅថា ការគំរាមកំហែងនុយក្លេអ៊ែររបស់ចិនម្តងហើយម្តងទៀត វាគ្រាន់តែដើម្បីស្វែងរកលេសសម្រាប់ខ្លួនពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរនិងរក្សាអនុត្តរភាពយោធា ដូច្នេះ សហរដ្ឋអាមេរិកទើបជាប្រភពនៃការគំរាមកំហែងនុយក្លេអ៊ែរដ៏ធំបំផុតលើពិភពលោក ។

លោកស្រី Mao Ning បានគូសបញ្ជាក់ថា ជានិច្ចកាលប្រទេសចិនតែងតែប្រកាន់អាកប្បកិរិយាដ៏មធ្យ័តនិងប្រកបដោយទំនួលខុសត្រូវក្នុងគោលនយោបាយនុយក្លេអ៊ែរ ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការអនុវត្តយុទ្ធសាស្ត្រនុយក្លេអ៊ែរដែលការពារខ្លួនឯងជាប់រហូតមក គោរពតាមគោលនយោបាយដែលមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេ ហើយរក្សាកម្លាំងនុយក្លេអែរក្នុងកម្រិតទាបបំផុតតាមតម្រូវការសន្តិសុខជាតិជាប់រហូតមក ។

លោកស្រី Mao Ning បានថ្លែងថា ភាគីអាមេរិកគួរតែពិចារណាំពីកំហុសរបស់ខ្លួនក្នុងការអនុវត្តគោលនយោបាយនុយក្លេអ៊ែរ រ៉ាប់រងទំនួលខុសត្រូវជាអាទិភាពនិងពិសេសក្នុងការកាត់បន្ថយសព្វាវុធយ៉ាងប្រាកដប្រជា កាត់បន្ថយតួនាទីរបស់អាវុធនុយក្លេអ៊ែរក្នុងគោលនយោបាយសន្តិសុខជាតិ កាត់បន្ថយហានិភ័យនុយក្លេអ៊ែរតាយរយៈការអនុវត្តជាក់ស្តែងប្រកបដោយអត្ថន័យ ដើម្បីគាំពារស្ថិរភាពយុទ្ធសាស្ត្រខាងសន្តិភាពនិងសន្តិសុខក្នុងតំបន់និងទូទាំងពិភពលោកដោយអាកប្បកិរិយាទទួលខុសត្រូវ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស