ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរបស់ប្រទេស G20 ដែលបានបង្ហាញពីព័ត៌មានសំខាន់បីចំណុច
2023-03-04 13:53:43cri
Share with:

      ថ្ងៃទី៣ ខែមីនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានលើកឡើងថា លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរបស់ប្រទេស G20 នៅក្រុង New Delhi ហើយបានបង្ហាញពីព័ត៌មានសំខាន់បីចំណុច ។

       លោកស្រី Mao Ning បានថ្លែងថា “លោក Qin Gang បានបង្ហាញពីព័ត៌មានសំខាន់បីចំណុច ពោលគឺទីមួយ ប្រឈមនឹងស្ថានការណ៍អន្តរជាតិដែលមានភាពច្របូលច្របល់ និងការសាកល្បងសកលដែលលេចចេញជាបន្តបន្ទាប់ ប្រទេសG20គួរតែរ៉ាប់រងទំនួលខុសត្រូវ និងដើរតួនាទីក្នុងកិច្ចសហប្រតិបតិ្តការ ដើម្បីរួមចំណែកក្នុងការជំរុញវឌ្ឍនភាពនិងវិបុលភាពសកល ។ ទីពីរ គួរតែអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ប្រកាន់ខ្ជាប់គោលការណ៍សហប្រតិបត្តិការស្តីពីការធ្វើកិច្ចសន្ទនាដោយស្មើភាព និងឯកភាពគ្នាតាមរយៈការពិគ្រោះពិភាក្សា មិនត្រូវធ្វើអំណាចផ្តាច់ការខាងនយោបាយ រហូតដល់ធ្វើការបដិបក្ខគ្នាជាក្រុម ។ ទីបី គួរតែជំរុញការធ្វើសកលភាវូបនីយកម្មឱ្យទទួលបានការអភិវឌ្ឍដោយរឹងមាំ ប្រឆាំងឯកតោភាគីនិយម ការពារនិយម និងការផ្តាច់ទំនាក់ទំនង ដើម្បីជំរុញឱ្យការអភិវឌ្ឍសកលកាន់តែមានភាពបរិយាប័ន្ន កាន់តែមានភាពធន់និងផ្តល់ផលប្រយោជន៍កាន់តែទូលំទូលាយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស