ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរំពឹងថា ប្រទេសចំនួន ៤ គឺ អាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីនឹងធ្វើកិច្ចការដែលមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យបានច្រើន
2023-03-04 13:45:38cri
Share with:

     លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានអធិប្បាយម្តងទៀតនូវគោលជំហររបស់ចិនអំពី"យន្តការចតុភាគី"រវាងអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ៣ ខែមីនាដោយរំពឹងទុកថា ប្រទេសពាក់ព័ន្ធនឹងធ្វើកិច្ចការដែលមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យបានច្រើន ។

    តាមការផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៤ គឺ សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីបានធ្វើឡើងនៅប្រទេសឥណ្ឌានៅថ្ងៃទី ៣ ខែមីនា ហើយប្រទេសទាំងបួនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ប្រឆាំងនឹងការប្រើប្រាស់និងការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ ។ ព្រមពេលជាមួយគ្នានេះ ក៏ប្រឆាំងយ៉ាងដាច់ខាតចំពោះបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់លើសមុទ្រដែលចាត់ទុកក្បួនច្បាប់ជាមូលដ្ឋាន ។

    ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានលើកឡើងទៀតថា ជានិច្ចកាល ប្រទេសចិនបានយល់ឃើញថា ការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ត្រូវសម្របទៅតាមចរន្តយុគសម័យនៃសន្តិភាពនិងការអភិវឌ្ឍ ក៏ដូចជាមិនត្រូវបង្កើតជាក្រុមសម័្ពន្ធតូចដែលបិទទ្វារនិងច្រានចោលប្រទេសដទៃទៀតឡើយ ។ លោករំពឹងថា ប្រទេសពាក់ព័ន្ធនឹងធ្វើកិច្ចការដែលមានអំណោយផលដល់ការបង្កើនសន្តិសុខនិងការកសាងទំនុកចិត្តរវាងគ្នានិងគ្នារបស់ប្រទេសក្នុងតំបន់ ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យបានច្រើន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស