ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ីជួបពិភាក្សាគ្នានៅទីក្រុងញូវដេលី
2023-03-04 14:43:11cri
Share with:

      តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាឱ្យដឹងថា  លោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិកនិងលោកLavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានជួបពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសG20ដែលបានធ្វើឡើងនៅទីក្រុងញូវដេលីនៅថ្ងៃទី២ខែមីនា។ នេះជាជំនួបទល់មុខគ្នាលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរចាប់តាំងពីវិបត្តិអ៊ុយក្រែនបានឡើងកម្តៅមក។

      ការផ្សាយដំណឹងបានដកស្រង់ពាក្យសំដីរបស់មន្ត្រីរុស្ស៊ីមួយរូបថា  "ជំនួប"លើកនេះគឺបានធ្វើឡើងតាមសំណើរបស់លោកBlinken។   នៅចន្លោះម៉ោងសម្រាកពីកិច្ចប្រជុំដំណាក់កាលទី២នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសG20   ភាគីទាំងពីរបានឈរសន្ទនាគ្នា  ប៉ុន្តែ"គ្មានការជួបពិភាក្សាឬជំនួបក្នុងន័យពិតនោះឡើយ"៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស