ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសគុយបាថ្លែងថា អាមេរិកដាក់វិធានការហួសហេតុទៅលើគុយបាលើមូលដ្ឋានពាក្យសំដីកុហក ដែលបណ្តាលឱ្យកើតមានផលវិបាកមិនអាចស្រោចស្រង់បាន
2023-03-03 14:54:31cri
Share with:

      ថ្ងៃទី២ ខែមីនា ទាក់ទិននឹងរឿងដែលស្ថាប័នស៊ើបការណ៍របស់អាមេរិកទទួលស្គាល់ថា អ្វីដែលហៅថា “រោគសញ្ញាHavana” គ្មានការពាក់ព័ន្ធជាមួយ “សត្រូវបរទេស”ទេ  លោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបាបានថ្លែងថា ការសន្និដាននេះនិងលទ្ធផលស៊ើបអង្កេតរបស់គុយបាកាលពីមុន គឺដូចគ្នា ប៉ុន្តែ អាមេរិកដាក់វិធានការហួសហេតុទៅលើគុយបាលើមូលដ្ឋានពាក្យសំដីកុហក ដែលបណ្តាលឱ្យកើតមានផលវិបាកមិនអាចស្រោចស្រង់បាន ។

      តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកកាលពីថ្ងៃទី១ ខែមីនាឱ្យដឹងថា បន្ទាប់ពីធ្វើការពិនិត្យអង្កេត ស្ថាប័នស៊ើបការណ៍ចំនួន៧ របស់អាមេរិកបានលើកឡើងថា នៅកាលពីមុន មន្ត្រីនៃស្ថានទូតអាមេរិកប្រចាំនៅប្រទេសជាច្រើនលើពិភពលោក បានកើតមានជំងឺដែលហៅថា  “រោគសញ្ញាHavana” គឺមាន “លទ្ធភាពទាបណាស់” ដែលគ្រោងនិងបង្កើតដោយកម្លាំងសត្រូវបរទេស ។ មូលហេតុកើតមានជំងឺនេះ គឺប្រហែលមានគ្រប់បែបយ៉ាង ដែលមិនអាចវិនិច្ឆ័យជាក់លាក់បាន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស