ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បើកធ្វើសន្និសីទសារព័ត៌មាន
2023-03-03 18:47:22cri
Share with:

វេលាម៉ោង១៦ និង៣០នាទី រសៀលថ្ងៃទី៣ ខែមីនា កិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទសារព័ត៌មាន ។ លោក Guo Weimin អ្នកនាំពាក្យព័ត៌មាននៃមហាសន្និបាតលើកនេះបានឧទ្ទេសនាមពីសភាពការណ៍ពាក់ព័ន្ធនៃកិច្ចប្រជុំលើកនេះជូនចំពោះប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិ ព្រមទាំងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។ តាមការឧទ្ទេសនាមរបស់លោក Guo Weimin បានឱ្យដឹងថា កិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នឹងចាប់ផ្តើមបើកធ្វើនៅម៉ោង៣ រសៀលថ្ងៃទី៤ ខែមីនា នៅវិមានសភាប្រជាជនចិន ហើយនឹងបិទសម័យប្រជុំនៅរសៀលថ្ងៃទី១១ ខែមីនា កិច្ចប្រជុំនឹងបើកធ្វើរយៈពេល ៧ថ្ងៃកន្លះ ។ របៀបវារៈសំខាន់របស់កិច្ចប្រជុំលើកនេះ រួមមានស្តាប់និងពិនិត្យពិភាក្សាលើរបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងរបាយការណ៍អំពីការងារដាក់ជូនសេចកី្តស្នើច្បាប់ ចូលរួមកិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ស្តាប់និងពិភាក្សាលើរបាយការណ៍ការងាររដ្ឋាភិបាល និងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀត ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីសម្រេចចិត្តនិងរបាយការណ៍ ដូចជាសេចកី្តព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន សេចក្តីសម្រេចចិត្តនយោបាយរបស់កិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ជាដើម បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន អគ្គលេខាធិការនិងសមាជិកអចិន្ត្រៃយ៍របស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤

អ្នកបកប្រែ:郑磊
ប្លុកពិសេស