ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋសភាអាមេរិកផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីអាមេរិកក្នុងការហាមមិនឱ្យប្រើប្រាស់កម្មវិធី TikTok ក្រសួងការបរទេសចិនសូមប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងរដ្ឋដោយខុសទំនងដើម្បីគាបសង្កត់សហគ្រាសប្រទេសដទៃទៀត
2023-03-03 14:34:17cri
Share with:

   ទាក់ទិននឹងរឿងដែលសភាតំណាងរាស្រ្តអាមេរិកជំរុញការអនុម័តលើសេចកី្តព្រាងច្បាប់ពាក់ព័ន្ធដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីអាមេរិកក្នុងការហាមមិនឱ្យប្រើប្រាស់កម្មវិធី TikTok លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃទី ២ ខែមីនាថា ប្រទេសចិនសូមប្រឆាំងយ៉ាងដាច់ខាតចំពោះសហរដ្ឋអាមេរិកដែលប្រើប្រាស់គំនិតសន្តិសុខជាតិដោយខុសទំនងម្តងហើយម្តងទៀត ក៏ដូចជាប្រើប្រាស់កម្លាំងរដ្ឋដោយខុសទំនងដើម្បីគាបសង្កត់សហគ្រាសប្រទេសដទៃទៀតដោយគ្មានហេតុផល ។

    លោកស្រី Mao Ning បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែគោរពយ៉ាងប្រាកដប្រជានូវគោលការណ៍ស្តីពីសេដ្ឋកិច្ចទីផ្សារនិងការប្រកួតប្រជែងដោយយុត្តិធម៌ បញ្ឈប់ការគាបសង្កត់សហគ្រាសពាក់ព័ន្ធដោយគ្មានហេតុផលដើម្បីផ្តល់បរិយាកាសប្រកបដោយភាពបើកទូលាយ យុត្តិធម៌និងមិនរើសអើងដល់សហគ្រាសនៃបណ្តាប្រទេសនានាក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅអាមេរិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស