ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរិះគន់ពាក្យសំដីដែលពាក់ព័ន្ធនឹងចិនរបស់លោកBlinken ដោយចោទថាលោកត្រូវបញ្ឈប់ការនិយាយផ្តេសផ្តាស
2023-03-03 14:33:29cri
Share with:

       ថ្ងៃទី២ខែមីនា  លោកស្រីMaoNing អ្នកនាំពាក្យក្រសួងការបរទេសចិនបានរិះគន់ពាក្យសំដីដែលពាក់ព័ន្ធនឹងចិនរបស់លោកBlinken រដ្ឋមន្រ្តីការបរទេសអាមេរិកនៅក្នុងសន្និសីទកាសែតជាប្រចាំ ដោយចង្អុលបង្ហាញថា  ភាគីអាមេរិកត្រូវគិតពិចារណាពីកំហុសខ្លួនឯងឡើងវិញ ហើយត្រូវបញ្ឈប់ការបំភាន់ភ្នែកមនុស្សនិងនិយាយផ្តេសផ្តាស។

      តាមការផ្សាយដំណឹងឱ្យដឹងថា  នៅថ្ងៃទី១ខែមីនា  លោកBlinken រដ្ឋមន្រ្តីការបរទេសអាមេរិបានថ្លែងថា  ប្រសិនបើភាគីចិនចាត់ទុកគោលការណ៍ទី១ដែលថាគោរពអធិបតេយ្យភាពរបស់ប្រទេសនានាដែលបានចែងក្នុងឯកសារ ដោយស្មោះ នោះ គឺគួរតែគាំទ្រអ៊ុយក្រែនក្នុងការរៀបចំឡើងវិញនូវមានអធិបតេយ្យភាពទាំងស្រុងក្នុងឆ្នាំ២០២២ ។ ប៉ុន្តែ ភាគីចិនតែងតែដើរទៅរកទិសដៅផ្ទុយគ្នា  ដោយជួយរុស្ស៊ីក្នុងការឃោសនា និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ  ធ្វើគម្របឱ្យរុស្ស៊ីក្នុងអង្គការអន្តរជាតិ  ហើយបច្ចុប្បន្នកំពុងគិតគូរ ពីការផ្តល់ជំនួយយោធាជាលក្ខណៈប្រល័យជីវិតដល់រុស្ស៊ី។

      លោកស្រីMaoNingបានថ្លែងនៅពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មានថា  ទាក់ទិននឹងបញ្ហាអ៊ុយក្រែន   ភាគីចិនប្រកាន់ខ្ជាប់នូវគោលជំហរសត្យានុម័តនិងយុត្តិធម៌  ធ្វើការខិតខំក្នុងការជំរុញឱ្យមានដំណោះស្រាយតាមរយៈការចរចាសន្តិភាព ជំរុញឱ្យមានដំណោះស្រាយវិបត្តិតាមវិធីនយោបាយ  ឈរនៅម្ខាងនៃសន្តិភាពជានិច្ច ឈរនៅម្ខាងនៃការធ្វើកិច្ចសន្ទនាដោយសន្តិភាព។អាមេរិកបានបញ្ជូនអាវុធមានលក្ខណៈប្រល័យជីវិតទៅដល់ សមរភូមិអ៊ុយក្រែនជាប់រហូត ហើយបង្ករឿងនៅគ្រប់ទីកន្លែង  ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស