ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់លើកឡើងថា 《សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា》របស់សហរដ្ឋអាមេរិកជាការសាកល្បងចំពោះទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិច
2023-03-03 14:22:44cri
Share with:

កាលពីថ្ងៃទី២ខែមីនាតាមម៉ោងក្នុងតំបន់ លោក Siegfried Russwurm ប្រធានសហព័ន្ធឧស្សាហកម្មនិងគំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មអន្តរមហាសមុទ្រអាត្លង់ទិចអាល្លឺម៉ង់បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិកជាការសាកល្បងចំពោះទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិច ។

លោក Siegfried Russwurm បានលើកឡើងថា បើនិយាយចំពោះឧស្សាហកម្មអាល្លឺម៉ង់ ការដែលរដ្ឋាភិបាលសហព័ន្ធអាចជំរុញយ៉ាងសកម្មឱ្យភាគីអាមេរិកធ្វើវិសោធនកម្មខមាត្រាដែលគ្មានអំណោយផលដល់សហគ្រាសអឺរ៉ុបនិងប្រទេសផ្សេងទៀតក្នុងសេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក គឺវាមានសារសំខាន់ណាស់ ។

លោកបានគូសបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវតែធានាឱ្យចៀសវាងពីជម្លោះពាណិជ្ជកម្ម ហើយការប្រកួតប្រជែងដោយផ្តល់ប្រាក់ឧបត្ថម្ភកធននឹងបំផ្លាញផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងការប្រកួតប្រជែងដ៏ល្អប្រសើរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស