ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យអាមេរិកអនុម័ត«អនុសញ្ញាស្តីពីសិទ្ធិនិងផលប្រយោជន៍របស់កុមារ»ក្នុងពេលឆាប់ៗ
2023-03-03 14:53:39cri
Share with:

 ថ្ងៃទី២ ខែមីនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននឹងបន្តចូលរួមកិច្ចសហប្រតិបតិ្តការអន្តរជាតិយ៉ាងសកម្ម ដើម្បីជំរុញឱ្យបុព្វហេតុកុមារនៅសកលលោកទាំងមូលទទួលបានការអភិវឌ្ឍកាន់តែធំ ។ ប្រទេសចិនក៏បានអំពាវនាវឱ្យអាមេរិកអនុម័ត«អនុសញ្ញាស្តីពីសិទ្ធិនិងផលប្រយោជន៍របស់កុមារ»ក្នុងពេលឆាប់ៗផងដែរ ដើម្បីការពារសិទ្ធិគ្រប់ផ្នែករបស់កុមារតាមរយៈការប្រតិបតិ្តជាក់ស្តែង ។

 លោកស្រី Mao Ning បានថ្លែងទៀតថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍបុព្វហេតុកុមារ ។ ជាច្រើនឆ្នាំកន្លងមក ប្រទេសចិនបានអនុវត្តកាតព្វកិច្ចនៃអនុសញ្ញាយ៉ាងសកម្ម ប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការធ្វើឱ្យកុមារត្រូវមានផលប្រយោជន៍អតិបរមា ក៏ដូចជាអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍កុមារជាអាទិភាព និងការពារសិទ្ធិគ្រប់ផ្នែករបស់កុមារយ៉ាងប្រាកដប្រជា ។

  លោកស្រី Mao Ning បានលើកឡើងថា អាមេរិកជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិតែមួយគត់ ដែលមិនបានអនុម័ត«អនុសញ្ញាស្តីពីសិទ្ធិនិងផលប្រយោជន៍របស់កុមារ» ។ តាមការផ្សាយដំណឹងរបស់កាសែត « ញូវយ៉ក ថាមស៍»នាពេលថ្មីកន្លងទៅនេះបានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាពលកម្មកុមារខុសច្បាប់បានកើនឡើងយ៉ាងខ្លាំងនៅអាមេរិក ។ លទ្ធភាពស្លាប់បាត់បង់ជីវិតរបស់កុមារនិងក្មេងជំទង់របស់អាមេរិកដោយសាររងការបាញ់ប្រហារ ខ្ពស់ជាងតួលេខសរុបរបស់ប្រទេសចំណូលខ្ពស់ ៣១ប្រទេស ចំនួន១៥ដង ហើយបើកគិតត្រឹមតែឆ្នាំ២០២២ ក៏មានកុមារអាមេរិកចំនួនជាង៦ពាន់នាក់បានស្លាប់បាត់បង់ជីវិងនិងរងរបួសក្នុងករណីបាញ់ប្រហារផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស