ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសG20អំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈម
2023-03-03 14:40:07cri
Share with:

      ថ្ងៃទី២ខែមីនា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសG20ដែលបានដំណើរការអស់រយៈ២ថ្ងៃបានបិទបញ្ចប់នៅក្រុងញូវដេលីរដ្ឋធានីប្រទេសឥណ្ឌា។កិច្ចប្រជុំបានចេញផ្សាយឯកសារបូកសរុបនិងសមិទ្ធផល ដោយអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការនិងពហុភាគីនិយម ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល។

      ឯកសារសមិទ្ធផលនៃកិច្ចប្រជុំបានសង្កត់ធ្ងន់ថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងប្រឈមនឹងការសាកល្បងជាច្រើន ក្នុងនោះបូករួមទាំងការវិវឌ្ឍយឺតយ៉ាវក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពនៃអង្គការសហប្រជាជាតិ បម្រែបម្រួលអាកាសធាតុ ការបំពុលខ្យល់អាកាស ការបង្អង់ល្បឿននៃកំណើនសេដ្ឋកិច្ច ការរំខានខាងបំណុល អតុល្យភាពបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ភាពក្រីក្រនិងវិសមភាពកាន់តែខ្លាំងឡើងៗ ការគំរាមកំហែងចំពោះសន្តិសុខស្បៀងអាហារនិងថាមពល ការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ស្ថានការណ៍ដ៏តានតឹងនៃភូមិសាស្រ្តនយោបាយ និងការប៉ះទង្គិចមានភាពកាន់តែខ្លាំងជាដើម៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស