ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនអះអាងថាប្រហែលនឹងដាក់ចេញវិធានការកាន់តែច្រើនដើម្បីទាក់ទាញបរទេសមកបណ្តាក់ទុននៅប្រទេសចិននៅឆ្នាំ២០២៣
2023-03-03 14:39:28cri
Share with:

      ថ្ងៃទី២ខែមីនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានអំពីការជំរុញការអភិវឌ្ឍធុរកិច្ចប្រកបដោយគុណភាពខ្ពស់ឱ្យបោះជំហានថ្មីទៅមុខ។ ទាក់ទិននឹងបញ្ហាចំណុចក្តៅមួយចំនួន ដូចជាការទាក់ទាញទុនបរទេស ពង្រីករង្វង់មិត្តភក្តិនៃពាណិជ្ជកម្មសេរីនិង"ខ្សែក្រវាត់និងផ្លូវ"ជាដើម អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ឆ្នាំ២០២៣នេះ ប្រទេសចិននឹងទាក់ទាញឱ្យបរទេសមកបណ្តាក់ទុននៅប្រទេសចិនតាមរបៀប"អញ្ជើញមកចូល”និង"ចេញទៅក្រៅ” ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការវិវឌ្ឍរីកចម្រើនជាក់ស្តែងលើវិស័យដូចជាចូលរួមកិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូខាងសេដ្ឋកិច្ចឌីជីថលជាដើម។

      លោកWangWentaoរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិនក៏នឹងសិក្សាស្រាវជ្រាវពីការជំរុញការកាត់បន្ថយដោយសមហេតុផលនូវបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទនុបរទេសចូលទីផ្សារចិន ដើម្បីលុបចោលឬបើកទូលាយនូវការដាក់កំហិតលើការអនុញ្ញាតឱ្យទនុបរទេសចូលទីផ្សារចិនថែមមួយកម្រិតទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស