ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតជូនចំពោះលោក Võ Văn Thưởng ប្រធានរដ្ឋវៀតណាមអាណត្តិថ្មី
2023-03-03 14:36:24cri
Share with:

    កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក Võ Văn Thưởng ក្នុងន័យអបអរសាទរលោកដែលបានឡើងកាន់មុខតំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងវៀតណាមគឺជាប្រទេសជិតខាងតាមបែបសង្គមនិយមប្រកបដោយមេត្រីភាពដែលមានទឹកដីតភ្ជាប់ជាមួយគ្នា ។ តាំងពីឆ្នាំមុនមក ខ្ញុំនិងលោកអគ្គលេខាធិការ Nguyen Phu Trong បានឈានដល់មតិឯកភាពរួមដ៏សំខាន់អំពីការពង្រឹងចំណងមិត្តភាពជាប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងខាងយុទ្ធសាស្ត្រនិងធ្វើឱ្យកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជារួមគ្នាគ្រោងផែនទីបង្ហាញផ្លូវដ៏មហិមានៃការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមក្នុងយុគសម័យថ្មី ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងវៀតណាម ហើយរីករាយរួមសហការជាមួយលោកប្រធានរដ្ឋ Võ Văn Thưởng ដើម្បីជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរទទួលបានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាពជាបន្តបន្ទាប់ ក៏ដូចជាបោះជំហានឥតឈប់ឈរទៅរកទិសដៅនៃការរួមគ្នាកសាងសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្ររវាងចិននិងវៀតណាម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស