ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា គោលជំហរគន្លឹះរបស់ចិនលើបញ្ហាអ៊ុយក្រែន គឺជំរុញឱ្យមានដំណោះស្រាយតាមរយៈការចរចាសន្តិភាព
2023-03-02 14:55:04cri
Share with:

      ថ្ងៃទី១ខែមីនា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរនៅក្នុងសន្និសីទកាសែតជាប្រចាំថា  គោលជំហររបស់ចិនលើបញ្ហាអ៊ុយក្រែន  គឺមិនផ្លាស់ប្តូរ និងមានភាពច្បាស់លាស់  ហើយបានឆ្លុះបញ្ចាំងនៅក្នុងឯកសារគោលជំហររបស់ប្រទេសចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយដែលបានចេញផ្សាយនៅពេលមុននេះមិនយូរប៉ុន្មាន  ហើយគន្លឹះរបស់វាគឺជំរុញឱ្យមានដំណោះស្រាយតាមរយៈការចរចាសន្តិភាព។

      ព្រមពេលជាមួយគ្នានេះ លោកស្រីMaoNingក៏បានគូសបញ្ជាក់ទៀតថា ភាគីចិនសង្ឃឹមសហគមន៍អន្តរជាតិនឹងដើរតួនាទីមានលក្ខណៈស្ថាបនា    ដើម្បីជំរុញឱ្យបន្ធូរបន្ថយកម្តៅនៃស្ថានការណ៍នៅអ៊ុយក្រែន ព្រមនិងដោះស្រាយវិបត្តិតាមវិធីនយោបាយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស