ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវដែលលោក Xi Jinping យកចិត្តទុកដាក់៖ មាគ៌ាដ៏ភ្លឺស្វាំង យើងដើរកាន់តែវែងឆ្ងាយនឹងមានអនាគតកាន់តែទូលំទូលាយ
2023-03-02 10:11:00cri
Share with:

      មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនជាទូទៅមួយឆ្នាំធ្វើម្តងនៅខែមីនា។ ពីឆ្នាំ២០១៣មក លោក Xi Jinping   អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានពិគ្រោះពិភាក្សាផ្ទាល់នឹងតំណាងសភាមកពីបណ្តាភូមិឃុំ ស្រុក ក្រុងខេត្តជាច្រើនរបស់ចិន ដើម្បីតាមដានថាតើការរំពឹងទុករបស់ប្រជាជនគ្រប់កន្លែងត្រូវអនុវត្តក្លាយជាការពិតដោយរបៀបណា ។

         ស្រុក Motuo  ស្ថិតនៅភាគអាគ្នេយ៍នៃទីខ្ពង់រាប Qinghai-Xizang   ធ្លាប់ជាស្រុកតែមួយគត់របស់ប្រទេសចិនដែលគ្មានផ្លូវថ្នល់។ ទីនេះត្រូវបានភ្នំហិម៉ាឡៃយ៉ាឡោមព័ទ្ធ កាលណាធ្លាក់ព្រិលខ្លាំងឬរអិលបាក់ដី គឺក្លាយជា “កោះឯកោលើទីខ្ពង់រាប” តែម្តង។  តើផ្លូវរបស់ ស្រុក Motuo  បានដាក់ឱ្យប្រើប្រាស់ហើយឬនៅ? គឺជារឿងដែលលោក Xi Jinping  យកចិត្តទុកដាក់រហូតមក។ គួរបញ្ជាក់ថា ការធ្វើផ្លូវនៅស្រុកនេះពិបាកណាស់ ព្រោះតែងមានគ្រោះមហន្តរាយធម្មជាតិដូចជារអិលបាក់ដីភ្នំ ព្រិលបាក់ពីកំពូលភ្នំ ។ក្រោមការខិតខំតស៊ូរបស់អ្នកស្ថាបនា កាលពីខែតុលាឆ្នាំ២០១៣  ផ្លូវទីមួយនៃស្រុកនេះបានដាក់ឱ្យប្រើប្រាស់។បន្ទាប់មក ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកបន្តកែលម្អ សេដ្ឋកិច្ចនិងសង្គមកិច្ចអភិរឌ្ឍរីកចម្រើនជាបណ្តើៗ កុមារទាំងឡាយទទួលបានការធានារ៉ាប់រងនៃការចូលរៀន ...មកដល់ឆ្នាំ២០១៩ ស្រុកនេះបានចេញផុតពីភាពក្រីក្រ។

     បច្ចុប្បន្ននេះ តាមភ្នំខ្ពស់ៗជុំវិញស្រុក Motuo  មានចំការតែនិងចំការផ្លែឈើជាច្រើន។ ចាំរយៈពេល១ខែ២ខែទៀត  ស្លឹកតែថ្មីនិងផ្លែloquat ទើបបេះថ្មីៗនឹងដាក់លើឡានឆ្លងកាត់ចង្កេះភ្នំហិម៉ាឡៃយ៉ាដែលគ្របដណ្តប់ដោយព្រិលនិងដងទន្លេតាមបណ្ដោយផ្លូវថ្នល់ដ៏ធំនិងរាប  ដឹកជញ្ជូនដល់ទីផ្សារគ្រប់កន្លែងទូទាំងប្រទេសចិន។   

       ចំពោះអនាគត អ្នកស្រុកបានប្រាប់ថា ៖  “លោកប្រធានរដ្ឋ Xi Jinping បាននិងកំពុងដឹកនាំយើងទាំងអស់គ្នាដើរតាមមាគ៌ាធ្វើទំនើបកម្មតាមបែបផែនចិន និងជំរុញការស្តារអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ នេះជាមាគ៌ាដ៏ភ្លឺស្វាំង ដែលយើងដើរកាន់តែវែងឆ្ងាយនឹងមានអនាគតកាន់តែទូលំទូលាយ៕ ”




អ្នកបកប្រែ:邓倩
ប្លុកពិសេស