ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរៀបចំធ្វើសន្និសីទប្រឹក្សាយោបល់តាមបែបប្រជាធិបតេយ្យ លោក Xi Jinping ប្រធានរដ្ឋចិនធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះ
2023-03-02 11:14:15cri
Share with:


កាលពីថ្ងៃទី២៨ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទប្រឹក្សាយោបល់តាមបែបប្រជាធិបតេយ្យនៅទីស្តីការរដ្ឋ ZhongNanHai ដើម្បីរាយការណ៍ពីសភាពការណ៍និងស្តាប់មតិយោបល់របស់តំណាងនៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសនិងឥស្សរជនមិនមែនសមាជិកបក្សចំពោះគម្រោងស្តីពីកំណែទម្រង់និងបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំនៃស្ថាប័នជាតិដែលដាក់ជូនកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤និងបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំនៃសភាប្រឹក្សានយោបាយទូទាំងប្រទេសដែលដាក់ជូនកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីនៃសន្និសីទនិងថ្លែងសុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៃស្ថាប័នជាតិអាណត្តិថ្មីនិងថ្នាក់ដឹកនាំសភាប្រឹក្សានយោបាយទូទាំងប្រទេសនីតិកាលថ្មីជាភារកិច្ចសំខាន់មួយនៃមហាសន្និបាតសភាទាំងពីរលើកនេះ ហើយក៏ជាព្រឹត្តិការណ៍សំខាន់ដែលទាក់ទិននឹងស្ថានការណ៍ទូទៅរបស់ប្រទេសជាតិផងដែរ ។ លោក Xi Jinping សង្ឃឹមបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសនិងឥស្សរជនមិនមែនសមាជិកបក្សស្វែងយល់យ៉ាងស៊ីជម្រៅពីអត្ថន័យសំខាន់នៃកំណែទម្រង់របស់បក្សកុម្មុយនីស្តចិននិងស្ថាប័នជាតិ គាំទ្រការធ្វើកំណែទម្រង់ដោយពេញទំហឹង ដើម្បីធានាឱ្យភារកិច្ចគ្រប់ផ្នែកនៃមហាសន្និបាតសម្រេចបានដោយរលូន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស